ដាច់​ចរន្ត​ថាមពល​រថភ្លើង​ល្បឿន​លឿន​​​នៅ​​ថៃ​ព្រឹក​មិញ​ អ្នក​ដំណើរ​ជាប់​លើ​រថភ្លើង​ជិត​មួយ​ម៉ោង

អ្នក​​ដំណើរ​​តាម​រថភ្លើង​ល្បឿន​លឿន​​ក្នុង​ទី​ក្រុង​បាងកក​​កាល​ពី​ព្រឹក​មិញ​នេះ ​ត្រូវ​បាន​​​ជម្លៀស​​​​​​​និង​ត្រូវ​​បង្ខំ​ចិត្ត​ដើរ​​ចេញ​ពី​រថភ្លើង​​មួយ​ខ្សែ​​​តាម​ផ្លូវ​​រថភ្លើង​ Airport Rail Link ទៅ​​រថភ្លើង​ផ្សេង បន្ទាប់​ពី​​​មាន​បញ្ហា​ដាច់​​​ចរន្ត​ថាមពល​​​​លើ​រថភ្លើង​។

 

ដាច់​ចរន្ត​ថាមពល​រថភ្លើង​ល្បឿន​លឿន​​​នៅ​​ថៃ​ព្រឹក​មិញ​ អ្នក​ដំណើរ​ជាប់​លើ​រថភ្លើង​ជិត​មួយ​ម៉ោង
 

តាម​សារព័ត៌មាន Bangkok Post យោង​តាម​ប្រភព​វិទ្យុ​ផ្សាយ​ក្នុង​ស្រុក​ថៃ Jor Sor 100  នា​វេលា​ម៉ោង​៨​:១៥​នាទី​​ព្រឹក​​ ថ្ងៃ​​ទី​២១ ខែ​​មិនា​ ២០១៦ នេះ​​ បន្ទាប់​ពី​ដាច់​ចរន្ត​ថាមពល​​រថភ្លើង​​​លែង​ដំណើរ​ការ បាន​ធ្វើ​ឲ្យ​​អ្នក​ដំណើរ​​ជាប់​គាំង​លើ​រថភ្លើង​​​​រយៈ​ពេល​​ជិត​មួយ​ម៉ោង​។ រហូត​ដល់​ម៉ោង​ ៩:២៤​នាទី​​ទើប​អ្នក​ដំណើរ​អាច​​​ចេញ​ពី​រថភ្លើង​បាន​ដោយ​ដើរ​តាម​ផ្លូវ​ដែក​រថភ្លើង​​​​ចន្លោះ​ពី​​​ស្ថានីយ​​​រថភ្លើង ​Makkasan ​និង​ ស្ថានីយ​ Ramkhamhaeng ទៅ​កាន់​ស្ថានីយ​ Hua Mark ដោយ​សុវត្ថិភាព។

 

 ដាច់​ចរន្ត​ថាមពល​រថភ្លើង​ល្បឿន​លឿន​​​នៅ​​ថៃ​ព្រឹក​មិញ​ អ្នក​ដំណើរ​ជាប់​លើ​រថភ្លើង​ជិត​មួយ​ម៉ោង

ប៉ុន្តែនៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នោះ​ដែរ តាម​​​ប្រភព​សេចក្ដី​រាយការណ៍​ដំបូង​ របស់​វិទ្យុ​​ FM91 Traffic​​ថៃ​បាន​បង្ហាញ​ថា មាន​អ្នក​ដំណើរ​​៦​នាក់​​បាន​ដួល​សន្លប់​ពេល​នៅ​​ជាប់​គាំង​លើ​រថភ្លើង​ដោយ​​ខ្វះ​អុកស៊ីហ្សែន។

 

ដាច់​ចរន្ត​ថាមពល​រថភ្លើង​ល្បឿន​លឿន​​​នៅ​​ថៃ​ព្រឹក​មិញ​ អ្នក​ដំណើរ​ជាប់​លើ​រថភ្លើង​ជិត​មួយ​ម៉ោង
 

រហូត​មក​ដល់​ម៉ោង​ ១១:២០​នាទី​ ក្រុមហ៊ុន​​​រថភ្លើង​ល្បឿន​លឿន Airport Rail Link បាន​ប្រកាស​​​ថា​ខ្សែ​រថភ្លើង​​​បាន​ដំណើរ​ការ​ឡើង​វិញ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ចេញ​សេចក្ដី​រាយ​ការណ៍​ផ្ទាល់​ខ្លួន​ពន្យល់​​លម្អិត​ពី​បញ្ហា​ខាង​លើ​នោះ​ទេ ខណៈ​ពេល​ដែល​​​អ្នក​ដំណើរ​​ជា​ច្រើន​កំពុង​ត​វ៉ា​​​សុំ​ឲ្យ​ក្រុម​ហ៊ុន​បក​ស្រាយ៕

ដាច់​ចរន្ត​ថាមពល​រថភ្លើង​ល្បឿន​លឿន​​​នៅ​​ថៃ​ព្រឹក​មិញ​ អ្នក​ដំណើរ​ជាប់​លើ​រថភ្លើង​ជិត​មួយ​ម៉ោង
 

ដាច់​ចរន្ត​ថាមពល​រថភ្លើង​ល្បឿន​លឿន​​​នៅ​​ថៃ​ព្រឹក​មិញ​ អ្នក​ដំណើរ​ជាប់​លើ​រថភ្លើង​ជិត​មួយ​ម៉ោង
 

ចុចអាន៖  នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាប់​​ប្រជាជន​ឲ្យ​មើល​រឿង​ភាគ​កូរ៉េ “Descendants of the Sun”

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ bangkokpost, coconuts​​​​​​​​​​​​​​​​​​
​​