ដឹងថា ហេតុ​អ្វី​បាន​ជា​ប្រាក់​រៀល​ បាត់​ទំនុក​ចិត្ត​​នៅ​​លើ​ទីផ្សារ​ទេ?

បច្ចុប្បន្ន​ប្រាក់​រៀល​មាន​ប្រហែល​ ១០ % នៃ​ប្រាក់​ដុល្លារ​ ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ។ ឥទ្ធិពល​ដុល្លារ​កំពុង​មាន​មក​លើ​កម្ពុជា ក្រោយ​ពី​លំហូរ​ដុល្លារ​ចូល​ខ្លាំង​ គ្រា​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចុះ​មក​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ឆ្នាំ ១៩៩៣។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ស៊ុំ សន្និសិទ្ធ អគ្គលេខាធិការ ធនាគារ​ជាតិ​នៃ​កម្ពុជា។

 

ដឹងថា ហេតុ​អ្វី​បាន​ជា​ប្រាក់​រៀល​ បាត់​ទំនុក​ចិត្ត​​នៅ​​លើ​ទីផ្សារ​ទេ?

 

នៅ​ឯ​វេទិកា​ទិវា​អបអរ​សាទរ​ការ​ដាក់​ឲ្យ​ចរាចរ​ប្រាក់​ឡើង​វិញ ខួប​លើក​ទី ៣៦ កាល​ពី​ម្សិលមិញ​នេះ លោក ស៊ុំ សន្និសិទ្ធ បាន​​រំលឹក​ពី​ប្រវត្តិ​ប្រាក់​រៀល​ថា ប្រាក់​រៀល​បាន​​បាត់​សូន្យ​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៩ ហើយ​លុយ​រៀល​បាន​ចាប់​ផ្ដើម​បោះពុម្ព​ឡើង​វិញ​នៅ​ដើម​ទសវត្ស​ ៨០។ ប៉ុន្ដែ លុយ​រៀល​បាន​ចាប់​ផ្ដើម​បាត់​ទំនុក​ចិត្ត​វិញ​នៅ​អំឡុង​ឆ្នាំ ១៩៩២​ គឺ​នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចុះ​មក​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៩៣។

 

នៅ​អំឡុង​ពេល​នោះ ក្រុម​អង្គការ​សហប្រជាជាតិ​ បាន​ចំណាយ​ប្រាក់​​ជា​ដុល្លារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឈន៍​នេះ​ប្រមាណ​ជា ជាង​ពីរ​ពាន់​លាន​ដុល្លារ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​ ប្រជាជន​ខ្មែរ​បាន​កើត​ទម្លាប់​ចាយ​លុយ​ដុល្លារ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ មួយ​រយៈ​ពេល​នេះ រូបិយវត្ថុ​ជាតិ​កំពុង​ងើប​មុខ​ឡើង​វិញ។

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា