កូរ៉េ​ខាង​ជើង​បាញ់​​គ្រាប់​ម៉ីសីល​រយៈ​ចម្ងាយ​ខ្លី​​​​​​​​​​ចូល​សមុទ្រថ្ងៃ​នេះ

ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​​នេះ​បាន​បាញ់​​​ម៉ីស៊ីល​រយៈ​ចម្ងាយ​ខ្លី​​​ចំនួន​ពីរ​បី​គ្រាប់​​ទៅ​​ក្នុង​សមុទ្រ​ចេញ​ពី​ឆ្នេរ​ភាគ​ខាង​កើត​​ប្រទេស​។ នេះ​បើ​​តាម​សេចក្ដី​រាយការណ៍​​​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​ យុនហាប់​។

 

កូរ៉េ​ខាង​ជើង​បាញ់​​គ្រាប់​ម៉ីសីល​រយៈ​ចម្ងាយ​ខ្លី​​​​​​​​​​ចូល​សមុទ្រថ្ងៃ​នេះ
 

តាម​សារព័ត៌មាន​ BBC ការ​បាញ់​​ម៉ីសីល​ខាង​លើ​នោះ​​​បាន​​បាញ់​ចេញ​ពី​​ឆ្នេរ​នៃ​ទី​ក្រុង​ Hamhung ដែល​​ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ​ក្រោយ​​ បន្ទាប់​ពី​​​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​​ផ្សាយ​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​​​បាន​បាញ់​ម៉ីស៊ីល​រយៈ​ចម្ងាយ​​មធ្យម​ ទៅ​ក្នុង​សមុទ្រ​លើក​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​២០១៤។

 

កង​កម្លាំង​យោធា​​​​កូរ៉េ​ខាង​ត្បូង​បាន​ព្យាយាម​រក​​​​មើល​ពី​ប្រភេទ​​ម៉ីសីល​​ដែល​​កូរ៉េ​ខាង​ជើង​​ទើប​បាន​បាញ់​រយៈ​ពេល​ចុង​ក្រោយ​​​នេះ​​ផង​ដែរ។

 

ដោយ​ឡែក​ចំពោះ​​ថា​ការ​បាញ់​​​​​ខាង​លើ បាន​ធ្វើ​ឡើង​​ស្រប​ពេល​ដែល​ ក្រុង​វ៉ាស៊ីនតោន​​​សហរដ្ឋអាមេរិក​និង​ក្រុង​សេអ៊ូល​ ​កូរ៉េ​ខាង​ត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​​យោធា​​​ផង​ដែរ​ ដែល​កូរ៉េ​ខាង​ជើង​បាន​ចាត់​ទុក​ថា​ជា​លំហាត់​សម​យុទ្ធ​ដើម្បី​ឈ្លាន​ពាន។

 

កូរ៉េ​ខាង​ជើង​បាញ់​​គ្រាប់​ម៉ីសីល​រយៈ​ចម្ងាយ​ខ្លី​​​​​​​​​​ចូល​សមុទ្រថ្ងៃ​នេះ
 

កាល​ពី​សប្ដាហ៍​មុន សហរដ្ឋអាមេរិក​​ទើប​បាន​​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​​ពី​​ការ​សាក​ល្បង​តេស្ត​​​នុយក្លេអ៊ែរ​​កាល​ពី​ថ្ងៃ​ទី​៦​​ខែ​មករា​ និង​​ការ​ដាក់​ដំណើរ​ការ​ផ្កាយ​រណប ពី​ថ្ងៃ​ទី​៧ ខែ​មករា​កន្លង​ទៅ​​​ដែល​​សកម្មភាព​របស់​​ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ផង​​ដែរ​។

 

បើ​តាម​​មន្ត្រី​​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​​បាញ់​​ម៉ីសីល​​​រយៈ​ចម្ងាយ​មធ្យម​​​ នៅ​​ឆ្នេរ​ភាគ​ខាង​​កើត​ប្រទេស​ ចម្ងាយ​ ៥០០​ម៉ាយ (៨០០​គីឡូម៉ែត្រ​​) មុន​ពេល​​គ្រាប់​ម៉ីសីល​ធ្លាក់​ចូល​ទឹក​សមុទ្រ៕

 

កូរ៉េ​ខាង​ជើង​បាញ់​​គ្រាប់​ម៉ីសីល​រយៈ​ចម្ងាយ​ខ្លី​​​​​​​​​​ចូល​សមុទ្រថ្ងៃ​នេះ
 

ចុចអាន៖  ​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​

 

​​​​​​ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ BBC