តម្លៃ​ប្រេង​ឥន្ធនៈ​អតិបរមា នឹង​ត្រូវ​កំណត់​រៀង​រាល់​១០​ថ្ងៃ​ម្ដង

ក្រសួង ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦នេះបានប្រកាសថា នឹងធ្វើការកំណត់ តម្លៃប្រងឥន្ធនៈ រៀងរាល់ ១០ថ្ងៃម្ដងជាប្រចាំ ក្នុងនោះក្រសួងក៏បាន បង្ហាញពីតម្លៃប្រេង ពីថ្ងៃទី២២ មីនាដល់១មេសា។

 

តម្លៃ​ប្រេង​ឥន្ធនៈ​អតិបរមា នឹង​ត្រូវ​កំណត់​រៀង​រាល់​១០​ថ្ងៃ​ម្ដង

 

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ” រៀងរាល់ដប់ថ្ងៃម្តង នឹងមានការ កំណត់តម្លៃ អតិបរមាជាថ្មីឡើងវិញយោងតាម ប្រកាសអន្តរក្រសួង លេខ ០៩៨ ពណ. អវឯ. ប្រក. ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៦ ស្តីពី ការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជា”។

 

ក្នុងនោះក្រសួងពាណិជ្ជកម្ម ក៏បានកំណត់តម្លៃអតិបរមា លក់រាយប្រេងឥន្ធនៈ ចាប់ថ្ងៃ ២២ ខែមីនា ដល់ ០១ ខែមេសា ២០១៦ ផងដែរ ដោយក្នុងនោះ ប្រេងសាំងស៊ុបពែរ មានតម្លៃ ៣.២៥០៛/លីត្រ , ប្រេងសាំងធម្មតាតម្លៃ ៣.១៥០៛/លីត្រ, ប្រេងសាំង ម៉ាស៊ូតតម្លៃ ២.៧៥០៛/លីត្រ៕

 

ប្រភព៖ http://www.dap-news.com/kh