សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១១)

...ការដណ្តើមយកប្រជុំកោះណានសា (Nansha) បារាំង ហៅស្រ្ពាតលីក៏ដោយ។ ខ្ញុំអួលដើមក និយាយលែងចេញ»។ ដោយបំពេញមុខងារ ក្នុងរយៈពេលជាច្រើនឆ្នាំ នៅការិយាល័យនៃទីភ្នាក់ងារព័ត៌មានចិនថ្មី ប្រចាំទីក្រុងហាណូយ លោក លីន តេក្វាន គឺជាសមាជិកម្នាក់ នៃក្រុមអ្នកកាសែតកុម្មុយនីស្ត លើកដំបូងកំពុងស្នាក់នៅ ក្នុងទីក្រុងនេះ ដែលបានទៅធ្វើទស្សនកិច្ច នៅភាគខាងត្បូងវៀតណាមនាខែឧសភា ឆ្នាំ១៩៧៥។

គាត់បាន បន្ថែមថា ការធ្វើប្រតិបត្តិការរបស់វៀតណាម មានលក្ខណៈជាអំពើក្បត់មួយ រឹតតែធ្ងន់ធ្ងរជាងការដែលប្រទេសវៀតណាម ទទួលស្គាល់អធិបតេយ្យរបស់ចិន លើប្រជុំកោះស្រ្ពាតលី ពីមុនទៅទៀត។ លីន បាននិយាយពន្លើសបន្តិច ដោយមិនជំទាស់ដោយជាក់លាក់ចំពោះការទាមទាររបស់ចិន ក្រុងហាណូយ បានសម្តែងឲ្យដឹង ដោយសញ្ញា        ផ្សេងៗ នូវលក្ខខណ្ឌទាំងឡាយ របស់ខ្លួនស្តីពីបញ្ហានេះ។ នៅខែមិថុនា ឆ្នាំ១៩៧៤ វ៉ាង ទុង បានប្រកាសប្រាប់អ្នកកាសែតថៃម្នាក់ ថា «អាស៊ីអាគ្នេយ៍ ជាកម្មសិទ្ធិរបស់ប្រជាជន នៅអាស៊ីអាគ្នេយ៍…។ ប្រទេសចិនពុំមែនជាប្រទេសមួយនៅនៅអាស៊ីអាគ្នេយ៍ទេ ដោយហេតុនេះ ការទាមទាររបស់ចិនលើផែនសមុទ្រ ក៏ពុំត្រឹមត្រូវដែរ»។

នៅជំនាន់ដែលមានសេចក្តីប្រកាសនេះ វៀតណាមខាងជើង នៅមិនទាន់ប្រុងប្រៀប ដណ្តើមភាគខាងត្បូង ដោយឆាប់រហ័សដូច្នេះទេ។ ប៉ុន្តែកាលបើកងទ័ពរបស់ ធីវ ចាប់ផ្តើមបង្ហាញឲ្យឃើញ នូវសញ្ញាចុះខ្សោយភ្លាម វាច្បាស់ណាស់ថា ក្រុងហាណូយ មិននៅឈរស្ងៀមឱបដៃឡើយ ហើយក៏មិនបណ្តោយឲ្យប្រទេសចិន កាន់កាប់ប្រជុំកោះ ស្រ្ពាតលី ដូច ដែលចិនធ្លាប់បានកាន់កាប់ប្រជុំកោះប៉ារ៉ាសែល កាលពីឆ្នាំមុនដែរ។

ប្រជុំកោះទាំងពីរនេះ ដែលស្ថិតនៅសមុទ្រចិនខាងត្បូង រួមមានកោះតូចៗ ប្រហែល១៥០ ដែលសុទ្ធតែកោះមានតែដីហុយផ្អោង ជួរថ្មប៉ប្រះទឹក និងផ្នូកខ្សាច់។ អ្នកនេសាទចិន, វៀតណាម និង ហ្វីលីពីន បានប្រមូលជីកាកត្រី (ស្រមា្រប់ធ្វើជាជី) និងសំបុកច្រចៀកកាំនៅទីនោះ តាំងពីច្រើនសតវត្សរ៍មកហើយ សម្រាប់ជាមុខម្ហូប សម្រាំងមួយ ដែលជា    លក្ខណៈពិសេសនៃម្ហូបរបស់ចិន។ តំបន់នេះ ចាប់មានផលប្រយោជន៍ថ្មីមួយ នៅដើមទសវត្សរ៍៧០ នៅពេលដែលមានការចាប់ផ្តើម រុករករ៉ែប្រេងកាត នៅតំបន់អាស៊ីអាគ្នេយ៍។

ការកំណត់ថា ប្រទេសណាមួយត្រូវមាន អធិបតេយ្យ លើកោះទាំងនេះ ពុំមែនជាបញ្ហាធម្មតាមួយឡើយ។ ប្រទេសចិនដែលទាមទារប្រជុំកោះនេះទាំងមូល បានទ្រទ្រង់ ជំហររបស់ខ្លួន ដោយទឡ្ហីករណ៍ផ្សេងៗ ខាងបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត (មានការលុកលុយពីរ-បីលើកមកហើយរបស់អាណិកជនចិន) ប៉ុន្តែក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកហើយ ទាំងប្រទេសចិនទាំងប្រទេសវៀតណាម ទាំងប្រទេសហ្វីលីពីន ក៏មិនដែលនឹកគិតកាន់កាប់កោះទាំងនេះ យូរអង្វែងដែរ។

រហូតមកដល់ដំណាច់ទសវត្សរ៍៥០ រដ្ឋាភិបាលវៀតណាមខាងត្បូង ក៏ចៀសវាងមិនតវ៉ាជំទាស់ នឹងការទាមទាររបស់ចិនឡើយ។ ចំណែកវៀតណាមខាងជើង ដែលជាសម្ព័ន្ធផ្នែក មនោគមវិជ្ជា និងដែលទទួលផលប្រយោជន៍ពីជំនួយរបស់ចិន ក៏យល់ឃើញដូចគ្នា។ ការប៉ះទង្គិចគ្នា លើកដំបូងរវាងក្រុងព្រៃនគរ និងក្រុងប៉េកាំង ស្តីពីបញ្ហាកោះទាំងនោះ គឺមានមកតាំងពីឆ្នាំ១៩៥៩ម្ល៉េះ ហើយដោយការមិនចង់ និយាយរបស់ខ្លួនរួមផ្សំផង ក្រុងហាណូយ បានចៀសវាង ដោយប្រយ័ត្នប្រយែង ការគាំប្រទេសចិន។

ប្រតិបត្តិការនៅប្រជុំកោះប៉ារ៉ាសែល៖ នៅឆ្នាំ១៩៧២ របបរបស់ប្រធានាធិបតី ធីវ បានចាប់ផ្តើមចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ប្រេងបរទេសនានា ដើម្បីជាប្រយោជន៍ ដល់ការសាងសង់កន្លែងខួងប្រេង ជាច្រើនកន្លែង ក្នុងគោលបំណងធ្វើអាជីវកម្មរ៉ែប្រេង ដែលអាចមានជាយថាហេតុ។ នេះជាសញ្ញាដែលធ្វើឲ្យពួកចិនព្រួយបារម្ភ ព្រោះបញ្ហាប្រជុំកោះបានលេចឡើងជាថ្មីនៅពេលនេះភ្លាម។

នៅទីបំផុត ពួកចិនគ្រាន់តែបង្ហាញឲ្យឃើញ វត្តមានរបស់ខ្លួននៅតាមជួរកោះ អំហ្វីទ្រីត នៃប្រជុំកោះប៉ារ៉ាសែល ប៉ុណ្ណោះ ខណៈដែលវៀតណាមខាងត្បូង បានរក្សាទុក កងទ័ពតួចៗ នៅលើបណ្តាកោះខ្លះ នៃជួរកោះក្រេស្សង់។ នៅខែមេសាឆ្នាំ ដដែលដោយប្រឆាំងតវ៉ា នឹងការលុយរបស់បណ្តានាវាអាម៉េរិកាំង មកក្នុងដែនទឹកនៃប្រជុំកោះ ប៉ារ៉ាសែល ក្រុងប៉េកាំង បានផ្តួមផ្តើមគំនិតមួយ ដែលហាក់ដូចជាមានគោបំណង បង្កើតការគាំទ្ររបស់អាម៉េរិកាំង ចំពោះការទាមទារដែនដីរបស់ខ្លួន  គឺពីរខែបន្ទាប់ពី ទស្សនកិច្ច ជាប្រវត្តិសាស្រ្តរបស់ប្រធានាធិបតី និចសុន នៅប្រទេសចិន។

ដោយវិនិច្ឆ័យរឿងនេះ តាមការចងចាំរបស់គាត់ លោក ហង់រី គីស្ស៊ីងហ្គ័រ មិនមានបំណង ជំទាស់ចំពោះភាពសមហេតុផល នៃការទាមទាររបស់ចិនឡើយ ទោះបីជា វៀតណាម ខាងត្បូង មានអភិមានះ ចង់បានប្រជុំកោះប៉ារ៉ាសែល ហើយ ដែលពួកគេធ្លាប់បានកាន់កាប់មួយផ្នែកក៏ដោយ។ លោក គីស្ស៊ីងហ្គ័រ បានប្រាប់ឲ្យពួកចិន ដឹងថា «ដោយមិនទាន់និយាយដល់ជំហរផ្លូវ ការរបស់សហរដ្ឋអាម៉េរិក ស្តីពីបញ្ហាដែនសមុទ្រ អំណឹះតទៅ កងម៉ារីនអាម៉េរិកាំង នឹងត្រូវទទួលបញ្ជាមិនឲ្យទៅក្បែរ ប្រជុំកោះ ប៉ារ៉ាសែលទេ យ៉ាងហោចក្នុងចម្ងាយពីកោះ២០ គឺឡូម៉ែត្រ»។

ក្រុងហាណូយ ហើយទំនងជាក្រុងព្រៃនគរដែរ មិនដឹងអ្វីទាំងអស់ ពីការសន្យារបស់អាម៉េរិកាំង។ នៅថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ១៩៧៣ វៀតណាមខាងជើង បានឲ្យដំណឹងទៅ រដ្ឋាភិបាលចិន អំពីគោលបំណងរបស់ខ្លួន ដើម្បីផ្តើមធ្វើការចរចាជាមួយក្រុមហ៊ុនប្រេងអ៊ីតាលីមួយ ដើម្បីរុករកប្រេងនៅឈូងសមុទ្រតុងកឹង។ នៅថ្ងៃទី១១ ខែមករា ក្រុងប៉េកាំងបានទាម ទារ ជាផ្លូវការនូវកោះទាំងអស់ ដែលស្ថិតនៅសមុទ្រចិនខាងត្បូង។ បួនថ្ងៃក្រោយមក កងទ័ពរបស់ចិន បានប្រមូលផ្តុំគ្នាឡើងពេញលើកោះក្រេស្សង់។
វៀតណាមខាងត្បូង បានខំប្រឹងវាយរុញច្រាន ពួកចិនឲ្យចេញទៅវិញ ប៉ុន្តែពួកគេបានទទួលរងការតបតមួយដែលមានការរៀបចំយ៉ាងប្រយ័ត្នប្រយែង។

នៅថ្ងៃទី១៩ ខែមករា ប្រតិបត្តិការរួមគ្នាមួយ រវាងកងអាកាសចរ និងកងម៉ារីនរបស់ចិន បានបង្ខំឲ្យទ័ពជំនួយរបស់វៀតណាមខាងត្បូង ជម្លៀសចេញកោះនានា ហើយដាក់កោះទាំងនោះ ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ចិន។ គេនិយាយថា សហរដ្ឋអាម៉េរិក បានជំទាស់ដោយ....(នៅមានត)

សត្រូវបងប្អូនឯង៖ ភាពជាសត្រូវ នឹងគ្នាដំបូង (វគ្គទី១១)