លោកយាយម្នាក់ រិះគន់ និងសួររកមុខ អ្នកនិពន្ធបទចម្រៀង work ឲ្យ Rihanna

អាមេរិក៖ លោកយាយ អាយុ៨៥ម្នាក់ បានរិះគន់ចម្រៀងថ្មីបទ “work”  របស់ Rihanna យ៉ាងចាស់ដៃពេលអាន បទចម្រៀងនេះ និងសួររកមុខអ្នកនិពន្ធ ចម្រៀងទៀតផង ។

ព័ត៌មានពី Hollywood life បានឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា ចម្រៀងថ្មីបទ“work” របស់ Rihanna ដែលសហការ ជាមួយតារាចម្រៀងRap Drake និងមានវីដេអូដ៏សិចស៊ីផងនោះត្រូវ លោកយាយម្នាក់យកមកអាននិងរិះគន់ថា “ work នេះជាបទចម្រៀងឆ្កួតបំផុត អ្នកណាជាអ្នកសរសេរចម្រៀងនេះឲ្យ Rihanna ច្រៀង ? ក្មេងអាចសរសេរបានល្អជាងនេះ ” កាលដែលនិយាយបែបនេះ ព្រោះពេលអានលោកយាយ គិតថាចម្រៀងនេះច្រៀងពីសិច សុទ្ធសាតនិងប្រើពាក្យ អាសអាភាស  ជាច្រើន ។
ទស្សនាប្រតិកម្ម របស់លោកយាយ និងបទចម្រៀង“work” ជាមួយLooking TODAY ទាំងអស់គ្នា!

លោកយាយម្នាក់ រិះគន់ និងសួររកមុខ អ្នកនិពន្ធបទចម្រៀង work ឲ្យ Rihanna