រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

ម្សិលមិញនេះក្រុមម៉ូដែល SUN Super Models Cambodia បានរៀបចំការប្រកួត វគ្គផ្ដាច់ព្រ័ត្រមួយមានឈ្មោះថា “Miss& Mister Cat of The City 2016″ ដើម្បីស្វែងរកជើងឯក ចេញទៅប្រកួតនៅ ក្រៅប្រទេស ជាលទ្ធផលគណៈកម្មការ រកឃើញស្រីស្រស់ប្រុសស្អាត ៤នាក់។

រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

តាមការលើកឡើងរបស់លោក ខន ប្រសិទ្ធ ប្រធានក្រុម SUN Super Models Cambodia ដែលទើបមកជំនូស តំណែងលោក ម៉ែន និមលរ័ត្ន Miss& Mister Cat of The City 2016 គឺជាកម្មវិធីមួយជួយ ដល់យុវវ័យកម្ពុជាដែល ទេពកោសល្យខាងវិស័យសិល្បៈ មានឱកាសឡើងបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ។

ប្រធានក្រុមម៉ូដែលម្នាក់ នេះបានបន្តទៀតថា កម្មវិធីខាងលើ បានដំណើរការមក ៣ខែមកហើយ ដោយនៅក្នុងនោះ មានបេក្ខជនបេក្ខនារី មកដាក់ពាក្យជិត៣០០នាក់ ហើយចុងក្រោយគណៈ កម្មការបានសម្រេចយកតែចំនួន ២៥នាក់ប៉ុណ្ណោះ មកចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

គណៈកម្មការផ្ដល់ពិន្ទុ នៃការប្រកួតខាងលើ គឺជាតារាម៉ូដែលរៀមច្បង ដែលធ្លាប់បានចេញទៅប្រកួត នៅក្រៅប្រទេសក្នុងក្រុម SUN Super Models Cambodiaតែម្ដង ហើយជាលទ្ធផលគណៈ កម្មការសម្រេចជ្រើសរើស បានរកឃើញស្រីស្រស់ប្រុសស្អាត ៤នាក់ចេញទៅប្រកួត នៅក្រៅប្រទេស។

រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

១/ Miss Cat of The City 2016 បានទៅលើកញ្ញា សុខ បញ្ញាកា ដែលកញ្ញានឹងត្រូវទៅប្រកួតបន្តក្នុងកម្មវិធី Miss Southeast Asian 2016 នៅប្រទេស ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៣-៣០ ខែ ឧសភា ឆ្នាំ ២០១៦ ខាងមុខនេះ។

២/ Miss Teen Cat of The City 2016 បានទៅលើកញ្ញា ស៊ឹម ស្រីនិច ដែលនឹងត្រូវទៅប្រកួតបន្តក្នុងកម្មវិធី Miss Cosmopolitan World 2016 នៅប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃ១៣ តុលា ឆ្នាំ ២០១៦ ខាងមុខនេះ។

៣/ Mister Cat of The City 2016 បានទៅលើលោក នូ ឧសភា ដែលនឹងត្រូវបន្តទៅចូលរួមប្រកួត Mister International 2016 នៅប្រទេសហ្វីលីពីនក្នុងអំឡុង ខែ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ។

៤/ Mister Teen Cat of The City 2016 បានទៅលើលោក អាត សូនិ ដែលលោកនឹងត្រូវបន្តទៅចូលរួមប្រកួត Mister Teen International 2016 នៅប្រទេសនៅប្រទេស សិង្ហបុរី នាងពេលខាងមុខនេះ។

ក្រៅពីបញ្ជូនជយលាភីស្រីស្រស់ប្រុសស្អាត៤នាក់ខាងលើ SUN Super Models Cambodia គ្រោងបញ្ជូនតារាម៉ូដែលរបស់ខ្លួនចំនួន៣នាក់ផ្សេងទៀត ដើម្បីចូលរួមប្រកួតនៅក្រៅប្រទេសដូចគ្នាផងដែរ ក្នុងនោះមាន៖

រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

-កញ្ញា ម៉ៅ ថេងបាដាតមរតក ដែលទើបតែទទួលបានជយលាភី Miss University 2016 នឹងទៅចូលរួមប្រកួតនៅប្រទេសចិនក្នុងកម្មវិធី Miss Nations of The World 2016 ។

– កញ្ញា ហេង សុទ្ធនិស័យ ជយលាភីលេខ២ Miss University 2016 នឹងទៅចូលរួមប្រកួតនៅប្រទេសចិនដូចគ្នាក្នុងកម្មវិធី Miss World Peace 2016 ។

-កញ្ញា ប៊ី សុធារី នឹងទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Bikini Universe 2016 នៅប្រទេសចិន ចាប់ពីថ្ងៃ ០១ ដល់ ថ្ងៃ ២៥ ខែ កញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ។

លោក ខន ប្រសិទ្ធ បានលើកឡើងថា នេះជាជោគជ័យថ្មីមួយទៀត ដែល SUN Super Models Cambodiaសម្រេចបាន ក្នុងការស្វែងការដៃគូអន្តរជាតិ ដើម្បីផ្ដល់ឱកាសតារាកម្ពុជាចេញទៅសម្ដែងសមត្ថភាព ក្នុងន័យមួយជួយលើកតម្កើងមុខមាត់ ប្រទេសជាតិ។ លោក រំពឹងថា ការប្រកួតទាំងប៉ុន្មានខាងលើ ក្រុមរបស់លោកនឹងអាចដណ្ដើមពានណាមួយជាក់ជាមិនខាន៕

រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

រកឃើញ ស្រីស្រស់ប្រុសស្អាត ៤នាក់ បញ្ជូនទៅប្រកួត នៅក្រៅប្រទេស

ប្រភព៖ សប្បាយ