Maddox លេងម៉ូដសក់ថ្មីប្លែក ពេលទៅដល់អង់គ្លេស ជាមួយគ្រួសារ

គ្រួសារតារាហូលីវូដលំដាប់ A របស់អាមេរិក Brad Pitt និង Angelina Jolie បានទៅដល់ប្រទេសអង់គ្លេស ធ្វើឲ្យមនុស្សម្នាចោមរោម មើលនិងបានចូលហាងទំនិញមួយ កន្លែងស្ថិតនៅផ្លូវ Portobello Road កាលពីថ្ងៃអាទិត្យ។

Maddox លេងម៉ូដសក់ថ្មីប្លែក ពេលទៅដល់អង់គ្លេស ជាមួយគ្រួសារ

ការមកដល់ប្រទេសអង់គ្លេស ស្របពេលពួកគេនឹងមក រស់នៅទីក្រុងឡុងដុងមួយរយៈ គឺដើម្បី Brad Pitt ត្រៀមថតរឿង “World War Z 2” សម្រាប់ឆ្នាំ២០១៧ និងJolie ធ្វើគម្រោងមនុស្សធម៌។ ក្នុងជំហានមកដល់នេះ ម្ដាយឪពុកទាំងពីរពិតជា មើលថែកូនបានល្អមិនឲ្យ ឃ្លាតទៅណាពីខ្លួនទេ ហើយពួកគេក៏បាន នាំកូនៗចូលដើរផ្សារ បន្ទាប់មកចូលមើលកុន នៅរោងភាពយន្ត Electric Cinema ដែលជាបេះដូងនៃតំបន់ Notting Hill ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ មួយទៀតកូនច្បង របស់តារាទាំងពីរគឺ  Maddox បានបង្ហាញម៉ូដសក់ថ្មី ដោយប្ដូរពណ៌មក ខ្មៅខុសពីពណ៌ដែលគេលាបពណ៌ទង់ដែង ពេលមកដល់កម្ពុជា ហើយឈូសសងខាង ចាប់ម៉ូដបាសឡើងលើ។ ចំណែកសំលៀកបំពាក់វិញ Maddox ស្លៀបបែបធម្មតាខោជើងខ្លី ជាមួយអាវដៃវែងមានមួក និងដើរពីក្រោយម្ដាយជានិច្ច៕

ប្រភព៖ សប្បាយ