មិន​នឹកស្មានថា​មួយ​តួខ្លួន​របស់​ក​ន្ធុំ​ថេត​មាន​អត្ថប្រយោជន៍​ដល់​ម្លឹ​ង​សោះ​! ជួយ​ស្បែក សក់ និង​សុខភាព​ទូទៅ​

    ​ក​ន្ធុំ​ថេត​គឺជា​រុក្ខជាតិ​ដែល​ដុះ​ភាគច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អូស្ត្រាលី និង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។ ស្លឹក​ក​ន្ធុំ​ថេត​ភាគច្រើន​ត្រូវបាន​គេ​យកមក​ធ្វើជា​ល្បោយ​នំ​បញ្ចុក ប៉ុន្តែ​លោកអ្នក​មាន​ដឹងថា មួយ​តួខ្លួន​របស់​ក​ន្ធុំ​ថេត​អាចជួយ​ដល់​ស្បែក សក់ និង​សុខភាព​ជារួម​ដែរ​ទេ​?

​    ​ក្រៅពី​មានគុណ​ប្រយោជន៍​ជួយ​ដល់​សម្រស់​ឱ្យ​មើលទៅ​ស្អាត​ក្មេង​ជាង​វ័យ ពន្លក​និង​គ្រាប់​ក​ន្ធុំ​ថេត​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​មួយ​ផងដែរ​។

មិន​នឹកស្មានថា​មួយ​តួខ្លួន​របស់​ក​ន្ធុំ​ថេត​មាន​អត្ថប្រយោជន៍​ដល់​ម្លឹ​ង​សោះ​! ជួយ​ស្បែក សក់ និង​សុខភាព​ទូទៅ​

​    ​* អត្ថប្រយោជន៍​របស់​ក​ន្ធុំ​ថេត​ចំពោះ​ស្បែក​

​     ១. ជួយ​ស្បែក​ឱ្យ​រលោង​ស្អាត​
​    ​ស្លឹក​ក​ន្ធុំ​ថេត​ផ្ទុក​ដោយ​អង់ស៊ីម​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​។ អង់ស៊ីម​ទាំងនេះ​អាចជួយ​ធ្វើឱ្យ​ជាតិ​កូ​ឡា​ជែ​នក​កើតឡើង​នៅក្នុង​កោសិកា​ស្បែក​។ កូ​ឡា​ជែ​ន​គឺជា​អ្នកការពារ​ស្បែក​ធម្មជាតិ​ដ៏​អស្ចារ្យ​។ ការថយចុះ​ជាតិ​កូ​ឡា​ជែ​ន​ធ្វើឱ្យ​ស្បែក​អាប់​ពន្លឺ ស្បែក​ស្ងួត ស្បែក​ជ្រួញ ស្បែ​កយារ និង​ស្បែក​ខ្មៅ​។ ដើម​ក​ន្ធុំ​ថេត​វិញ​ផ្តល់នូវ​ជម្រើស​សុវត្ថិភាព​បំផុត​ដល់​ការបង្កើត​ជាតិ​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​។ វា​ជួយ​កម្ចាត់​រាល់​សញ្ញា​ស្បែក​ខូច និង​ស្បែ​កចាស់​ជ្រីវជ្រួញ​។ ស្លឹក​វា​ជួយ​ក្នុងការ​ធ្វើឱ្យ​ស្បែក​រលោង​និង​មាន​សំណើម ដោយ​បង្កើន​នូវ​ភាព​តឹង​ណែន និង​រលោង​ស្អាត​ល្អ​។ ញ៉ាំ​វា​ជា​អន្លក់​គឺជា​ការប្រសើរ​បំផុត​ដើម្បី​ស្បែក​ស្អាត​។

​    ​២. ថ្នាំ​ពង្រឹងគុណភាព​ស្បែក​ដ៏​មាន​ប្រសិទ្ធភាព​
​    ​ជំងឺ​ស្បែ​ករបក​ក្រហម​គឺជា​ជំងឺ​ស្បែក​ធ្ងន់ធ្ងរ​មួយ ដែល​ធ្វើឱ្យ​ស្បែក​ស្ងួត​ដល់​កម្រិត​ពិបាក​ព្យាបាល​។ តែ​ទោះយ៉ាងណា គ្រាប់​ក​ន្ធុំ​ថេត​អាចជួយ​ព្យាបាល​ជំងឺ​នេះ​បាន​។ គ្រាប់​ក​ន្ធុំ​ថេត​ល្បី​ក្នុងការ​កាត់បន្ថយ​ការ​រលាក​ស្បែក និង​ការឈឺចាប់​ស្បែក​។ លោកអ្នក​គួរ​ស្ងោរ​វា​ឱ្យ​ឆ្អិន​មុននឹង​ទទួលទាន​។

​    ​៣. ប្រសិទ្ធភាព​ជម្រុះ​រោម​
​    ​ជាតិ​ជ័រ​ពី​ធាង​ដើម​ក​ន្ធុំ​ថេត​អាច​ប្រើ​សម្រាប់​ជម្រុះ​រោម​លើ​ដងខ្លួន​។ វា​មិន​បង្ក​ផលប៉ះពាល់​អ្វី​លើ​ស្បែក​នោះទេ​។ បន្ទាប់ពី​ប្រើ​ជ័រ​ក​ន្ធុំ​ថេត​ជម្រុះ​រោម​រួច ស្បែក​នឹង​រលោង​ស្អាត គ្មាន​ស្នាម​ក្រហម និង​រមាស់​អ្វី​នោះឡើយ​។

​    ​* អត្ថប្រយោជន៍​ក​ន្ធុំ​ថេត​សម្រាប់​សក់​

​    ​៤. ព្យាបាល​អង្គែ​ស្បែកក្បាល​
​    ​ដើម​ក​ន្ធុំ​ថេត​មិន​ល្បី​ក្នុង​ការជួយ​ដល់​សក់​នោះទេ ប៉ុន្តែ​ប្រេង​ចម្រាញ់​ចេញពី​គ្រាប់​ដើម​ក​ន្ធុំ​ថេត​ល្បី​ជា​យូរ​មកហើយ​ថា​មាន​អត្ថប្រយោជន៍​ប្រឆាំង​ផ្សិត និង​បាក់តេរី​។ លោកអ្នក​អាច​យក​ប្រេង​ចម្រាញ់​ពី​ក​ន្ធុំ​ថេត​មក​ត្រដុស​លើ​ស្បែកក្បាល​ដើម្បី​ព្យាបាល​បញ្ហា​សក់​ទាំងឡាយ ដូចជា​អង្គែ​ជាដើម​។ ប៉ុន្តែ​ត្រូវ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​មុនពេល​យក​វា​មក​ប្រើ​។

​    ​* អត្ថប្រយោជន៍​ក​ន្ធុំ​ថេត​សម្រាប់​សុខភាព​

​    ​៥. ថ្នាំ​បំបាត់​ការឈឺចាប់​
​    ​ពន្លក​ក​ន្ធុំ​ថេត​ត្រូវគេ​ល្បី​យូរ​មកហើយ​ថា​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ (​ប្រជាជន​ប្រេ​ស៊ី​ល​និង​ម៉ិចស៊ិក​និយម​ប្រើ​វា​ដើម្បី​បំបាត់​ការឈឺចាប់​) ដើម្បី​បន្ថយ​ការឈឺចាប់​សាច់ដុំ​។ ក្រៅពីនេះ​វា​ក៏​អាចជួយ​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​ផងដែរ​។ ពន្លក​របស់​វា​អាច​ទទួលទាន​បាន​ពុំ​បង្កបញ្ហា​អ្វី​នោះទេ នៅពេល​ស្ងោរ​ឆ្អិន​ល្អ​។

​    ​៦. ពន្យារកំណើត​
​    ​គ្មាន​ការអះអាង​បែប​វិទ្យាសាស្ត្រ​នៅឡើយ​ទេ​ចំពោះ​ប្រសិទ្ធភាព​ពន្យារកំណើត ប៉ុន្តែ​ឫស​របស់​ដើម​ក​ន្ធុំ​ថេត​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ធ្វើជា​ថ្នាំ​ពន្យារកំណើត​ដ៏​មាន​ប្រសិទ្ធភាព​រាប់​ជំនាន់​មកហើយ​។ ប៉ុន្តែ​កុំ​ពឹងផ្អែក​លើ​វា​ពេក​!

​    ​៧. ជា​អ្នក​សម្លាប់​ព្រូន​ដង្កូវ​អៀន​
​    ​គ្រាប់​ក​ន្ធុំ​ថេត​មានគុណ​តម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​អស្ចារ្យ​។ ប្រជាជន​ចិន​បាន​យក​គ្រាប់​ក​ន្ធុំ​ថេត​ទៅ​ស្ងោរ​ហូប​ដើម្បី​កម្ចាត់​ព្រូន​ដង្កូវ​អៀន​ក្នុង​ខ្លួន​។ កើត​ស្រែង និង​កើត​ព្រូន​អាច​ជម្រុះ​ចេញពី​ខ្លួន​យ៉ាង​ងាយស្រួល​តាមរយៈ​ការ​លេប​គ្រាប់​ក​ន្ធុំ​ថេត​ឆ្អិន​បួនដប់​គ្រាប់​។​

​    ​៨. ភ្នាក់ងារ​ប្រឆាំង​ជំងឺមហារីក​
​    ​កាហ្វេ​ដែល​ទាញ​ចេញពី​គ្រាប់​ក​ន្ធុំ​ថេត​ដុត មានគុណ​សម្បត្តិ​ប្រឆាំង​ជំងឺមហារីក​។ វា​ប្រយុទ្ធ​ប្រឆាំងនឹង​វត្តមាន​របស់​រ៉ាឌីកាល់​សេរី​ក្នុង​ខ្លួន​មនុស្ស​។ រ៉ាឌីកាល់​សេរី​ទាំងនេះ​គឺជា​មូលហេតុ​នៅ​ពីក្រោយ​កោសិកា​មិន​ប្រក្រតី​និង​ជំងឺមហារីក​។

​    ​* ចំណាំ​
​    ​ដូចដែល​បាន​រៀបរាប់​ខាងលើ ការទទួល​ទាន​គ្រា​ប់ក​ន្ធុំ​ថេត​ទាំង​ឆៅ ឬ​ពន្លក​ក​ន្ធុំ​ថេត​ទាំង​ឆៅ​គឺ​ពុំមាន​សុវត្ថិភាព​ទេ​។ ទោះយ៉ាងណា ដើម​ក​ន្ធុំ​ថេត​នៅតែ​ផ្តល់​គុណ​តម្លៃ​អាហារូបត្ថម្ភ​ជាច្រើន​។ គ្រាប់​ក​ន្ធុំ​ថេត​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​។ ស្លឹក​ក​ន្ធុំ​ថេត​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​កម្រិត​ខ្ពស់​។

​    ​* ប្រុងប្រយ័ត្ន​
​    ​ពន្លក​ក​ន្ធុំ​ថេត ស្លឹក និង​គួរ​ក​ន្ធុំ​ថេត​ត្រូវបាន​ប្រើ​ក្នុង​អាហារ​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​វា​មិនមែន​ចេះតែមាន​សុវត្ថិភាព​នោះទេ​ក្នុងការ​ទទួលទាន​។ គ្មានអ្វី​អាច​ប្រកែក​បានទេ​ថា ផ្នែក​នៃ​ដើម​ក​ន្ធុំ​ថេត​អាច​ទទួលទាន​បាន ប៉ុន្តែ​គួរ​ទទួលទាន​វា​ដោយ​ប្រុងប្រយ័ត្ន​។ សារធាតុ Mimosine (​ជា​ប្រភេទ​អង់ស៊ីម​បង្កើត​ក្នុង​ពន្លក​ក​ន្ធុំ​ថេត​) មិនអាច​ទទួលទាន់​ឆៅៗ​បាន​នោះទេ​។ មិនត្រូវ​ទទួលទាន​ព​ន្ល​កក​ន្ធុំ​ថេត​ទាំង​ឆៅ ឬ​ឆ្អិន​ពាក់កណ្តាល​នោះទេ​។ ការ​ស្ងោរ​ពន្លក​និង​គ្រា​ប់ក​ន្ធុំ​ថេត​នឹង​សម្លាប់​ឥទ្ធិពល​ជាតិពុល​របស់​អង់ស៊ីម Mimosine ហើយ​បន្ទាប់មក​អាហារ​នេះ​នឹងមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​៕