បន្ថយ​និង​គ្រប់គ្រង​សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​!

​    ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ព្យាបាល​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺលើសឈាម ព្រោះ​វា​ជា​កត្តារួម​ចំណែក​មួយ​ក្នុង​អត្រា​ស្លាប់​ជាង ១៥% ក្នុង​សហរដ្ឋអាមេរិក​។

​    ​សម្ពាធ​ឈាម​ខ្ពស់​ពុំមាន​រោគសញ្ញា​ប្រាប់​មុន​នោះទេ ប៉ុន្តែ​វា​បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​គាំងបេះដូង និង​ស្ត្រូ​ក (​ដាច់​សរសៃឈាម​ខួរក្បាល​) ក្នុងចំណោម​ជំងឺ​ជាច្រើន​ទៀត​។

​    ​ថ្នាំពេទ្យ​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​ដែរ ដូចជា ប្រគ្រីវ វិលមុខ និង​គេង​មិន​លក់​។ សំណាងល្អ មាន​វិធី​ធម្មជាតិ​ជាច្រើន​ដែល​អាចជួយ​លោកអ្នក​កាត់បន្ថយ​សម្ពាធ​ឈាម​បាន តែ​យើង​សូម​លើកយក​វិធី​សាមញ្ញ​បំផុត​មួយ​ដូចខាងក្រោម​នេះ​។

​    ​* ខ្ទឹមបារាំង​
​    ​បកសំបក​ខ្ទឹមបារាំង រួច​ដាក់​ក្នុង​កូន​កែវ​។ បន្ទាប់មក ចាក់ទឹក​ត្រជាក់ (​ទឹកកក​) ចូលក្នុង​កែវ​នេះ​។ ត្រាំ​ចោល​មួយ​យប់​។ នៅ​ព្រឹក​បន្ទាប់ សូម​ផឹកទឹក​នេះ​ពេល​ពោះ​ទទេរ​។ លោកអ្នក​មិនគួរ​បោះចោល​ខ្ទឹមបារាំង​នោះទេ លោកអ្នក​អាចយ​កវា​មក​ធ្វើ​ម្ហូប​ឡើងវិញ​បាន​ផងដែរ​។

​    ​សូម​រៀបចំ​ខ្ទឹមបារាំង​សាជាថ្មី​សម្រាប់​ព្រឹកស្អែក​ទៀត​។
​    ​
​    ​ផ្សំ​ឱសថ​ធម្មជាតិ​នេះ​ផឹក​រៀងរាល់ថ្ងៃ​ឱ្យបាន​រយៈពេល​យូរ​។ លោកអ្នក​នឹងមាន​អារម្មណ៍​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា នៅពេល​ណាមួយ​ខាងមុខ​ជាក់​ជាមិនខាន​។ បន្តិច​ម្តងៗ សម្ពាធ​ឈាម​របស់​អ្នកនឹង​ស្ថិតក្រោម​ការត្រួតត្រា​៕