មហា​សេដ្ឋី​​ពីរ​ទ្វីប​​ប៉ះ​គ្នា​ក្នុង​វេទិកា​ Chinese Development Forum

ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​លើក​នេះ​ក្រៅ​ពី​ការ​រត់​ហាត់​ប្រាណ​ពេល​ព្រឹក​ព្រលឹម​ស្រូប​យក​ខ្យល់​អាកាស និង​ការ​ចាប់​ដៃ​គ្នា​ជាមួយ​នឹង​លោក Liu Yunshan ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ​ចិន ស្ថាបនិក​ និង CEO របស់​ Facebook លោក Mark Zuckerberg ក៏​បាន​ចំណាយ​ពេល​ខ្លះ​មក​អង្គុយ​ជជែក​គ្នា​ជាមួយ​នឹង​លោក Jack Ma ស្ថាបនិក និង​ជា CEO របស់ Alibaba ពី​បញ្ហា​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍន៍​ថ្មី ក្នុង​វេទិកា​ Chinese Development Forum។

មហា​សេដ្ឋី​មក​ពី​ពីរ​ទ្វីប​​ខុស​គ្នា​ទាំង​ពីររូប​​នេះ​បាន​លើក​យក​​ពី​រឿង​ដែល​មនុស្ស​ត្រូវ​បាន​ផ្ដួល​ក្នុង​ល្បែង​មួយ​ដោយ​កម្មវិធី​កុំព្យូទ័រ​ របស់​ Google ។ ពួក​គាត់​ទាំង​ពីរ​បាន​យល់​​ស្រប​ដូចគ្នា​ថា​សមត្ថភាព​នៃ​របស់​សិប្បនិម្មិត​ (គ្រឿងយន្ត ប្រព័ន្ធ​កុំព្យូទ័រ) ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ​​មាន​ភាព​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ ដែល​វា​អាច​នឹង​ជំនួស​កន្លែង​របស់​មនុស្ស​បាន។

លោក​ Ma បាន​និយាយ​ថា ” ខ្ញុំ​គិត​ថា​ម៉ាស៊ីន​នឹង​ខ្លាំង​ជាង​មនុស្ស, ម៉ាស៊ីន​នឹង​ឆ្លាត​ជាង​មនុស្ស, ប៉ុន្តែ​ម៉ាស៊ីន​មិន​មាន​ប្រាជ្ញា​ដូច​មនុស្ស​នោះ​ទេ” លោក​បាន​បន្ត​ថា ” ប្រាជ្ញា ព្រលឹង និង​បេះដូង​គឺ​ជា​អ្វី​ដែល​មនុស្ស​មាន​” “ម៉ាស៊ីន​មិន​អាច​រីករាយ​ជាមួយ​នឹង​អារម្មណ៍​នៃ​ភាព​ជោគជ័យ​, មិត្តភាព​និង​សេចក្ដី​ស្រឡាញ់​ទេ” ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Alibaba រូប​នេះ​ក៏​បាន​និយាយ​អំពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​​ផង​ដែរ លោក​​បាន​ហៅ​​ការ​លំបាក​ក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​មក​នេះ​ថា “រយៈ​ពេល​ដ៏​ឈឺ​ចាប់​បំផុត​”។ លោក​ Ma ក៏​​បាន​បន្ថែម​ផង​ដែរ​ថា​ ” ឥឡូវ​នេះ​ប្រទេស​ចិន​ត្រូវ​តែ​ផ្ដោត​លើ​វិស័យ​សំខាន់​ចំនួន​បី​គឺ របស់​ប្រើ​ប្រាស់​ សេវាកម្ម​និង​បច្ចេកវិទ្យា​​កម្រិត​ខ្ពស់។

ក្នុង​ជំនួប​ពេល​នោះ​ លោក Mark Zuckerberg និង លោក Jack​ Ma ​មិន​បាន​និយាយ​អ្វី​ច្រើន​នោះ​ទេ​ក្រៅ​ពី​បញ្ហា​របស់​សិប្បនិម្មិត​ និង​សេដ្ឋកិច្ច​របស់​ចិន ខណៈ​ដែល​គ្រប់​គ្នា​ដឹង​ថា​ពួកគាត់​ទាំង​ពីរ​គឺ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​បិទ​នៅ​ចិន​ដី​គោក​ដូចគ្នា៕

ប្រែ​សម្រួល ៖ ជលស័យ
ប្រភព ៖

  • មហា​សេដ្ឋី​​ពីរ​ទ្វីប​​ប៉ះ​គ្នា​ក្នុង​វេទិកា​ Chinese Development Forum已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កីឡា
Tags: