Chelsea កំពុង​ផ្ដោត​ក្រសែ​ភ្នែក​លើ​កីឡាករ​ម្នាក់​ដែល​គេ​ជឿ​ថា​អាច​ជំនួស​កន្លែង​ Hazard

មួយ​រយៈ​ចុង​ក្រោយ​នេះ​ព័ត៌មាន​ទាក់​ទង​នឹង​បំណង​នៃ​ការ​ចាក​ចេញ​ពី​ក្លឹប​ Chelsea របស់​កីឡាករ​ Eden Hazard ចេះ​តែ​លេច​លឺ​បន្ត​បន្ទាប់​ ដែល​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ក្លឹប​ Chelsea បាន​ត្រៀម​ខ្លួន​រក​កីឡាករ​មួយ​រូប​ដែល​ទុក​ជំនួស​កន្លែង​ Eden Hazard ។

ហើយ​ថ្មីៗ​នេះ​ក្លឹប​ Chelsea បាន​បង្ហើប​ថា​ពូក​រក​ឃើញ​កីឡាករ​មួយ​រូប​ដែល​ពួក​គេ​គិត​ថា​អាច​ជំនួស​តំណែង​ Hazard បាន​ហើយ​ ដែល​នោះ​គឺ​ជា​កីឡាករ​មួយ​រូប​របស់​ក្លឹប​ Inter Milan ដែល​គេ​មាន​ឈ្មោះ​ថា​ Ivan Perisic ។

Ivan Perisic មាន​សញ្ជាតិ​ក្រូអាត​បច្ចុប្បន្ន​គេ​មាន​វ័យ​២៧​ឆ្នាំ​ដែល​គេ​មាន​តួនាទី​ជា​ខ្សែ​បម្រើ​ស្លាប​ ។ គេ​បាន​ផ្លាស់​ពី​ក្លឹប​ Worfsburg មក​ចូល​រួម​ជាមួយ​ក្លឹប​ Inter Milan កាល​ពី​ឆ្នាំ​២០១៥​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជា​១៦​លាន​អ៊ឺរ៉ូ​ ។ យ៉ាង​ណា​តាំង​ចូល​រួម​ជាមួយ​ Inter Milan មក​កីឡាករ​រូប​នេះ​អាច​និយាយ​បាន​ថា​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​ ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០​ប្រកួត​កន្លង​មក​គេ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​៨​គ្រាប់​ និង​ Assist ចំនួន​៤​គ្រាប់​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា​បើ​យោង​តាម​សារ​ព័ត៌មាន​ពី​ប្រទេស​អ៊ីតាលី​បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Chelsea បាន​បង្ហើប​ថា​ខ្លួន​គ្រោង​ដេញ​ថ្លៃ​កីឡាករ​ Perisic ក្នុង​តម្លៃ​ប្រមាណ​ជា​២៣​លាន​ផោន​ ( ២៩.៣៦លាន​អ៊ឺរ៉ូ​ ) ។

សូម​ទស្សនា​សមត្ថភាព​នៃ​ការ​លេង​របស់​ Perisic ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Chelsea កំពុង​ផ្ដោត​ក្រសែ​ភ្នែក​លើ​កីឡាករ​ម្នាក់​ដែល​គេ​ជឿ​ថា​អាច​ជំនួស​កន្លែង​ Hazard已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កីឡា
Tags: