គន្លឹះ​សាមញ្ញៗ​ជួយ​កាត់​បន្ថយ​ស្ត្រេស​!

​ស្រ្តេស​​បាន​​ក្លាយ​ជា​បញ្ហា​​ទូទៅ​ កើត​មាន​ជា​ប្រចាំ​របស់​​មនុស្ស​គ្រប់រូប។ ​​ប៉ុន្តែ​បញ្ហា​ត្រង់​ថា អ្នក​ខ្លះ​អាច​ជួប​ប្រទះ​បញ្ហា​នេះ​តិចតួច​បំផុត ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។

ទោះបី​ជា​ យ៉ាងណា​ក៏ដោយ ប្រសិន​បើ​​ប្រិយមិត្ត​​​ទុក​ឲ្យ​បញ្ហា​នេះ​ ​​​កាន់តែ​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​អនាគត ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព។ ខាងក្រោម​នេះ ​គឺ​ជា​គន្លឹះ​សាមញ្ញ​​មួយ​ចំនួន​ ដែល​អាច​រួម​ចំណែក​កាត់​បន្ថយ​ស្រ្តេស​របស់​លោក​អ្នក។​

១ ឈប់​​ផ្ដោត​លើ​បញ្ហា​ដែល​កើត​មាន
ការ​គិត​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​​ស្រាប់ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​​​តឹងតែង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។​ យក​ល្អ​ឈប់​គិត​លើ​បញ្ហា​នោះ​ ហើយ​ប្ដូរ​មក​មើល​គន្លឹះ​ផ្សេងៗ​ជា​ដំណោះស្រាយ​​វិញ​ ទើប​ប្រសើរ។

២ ហាត់ប្រាណ
ហាត់​ប្រាណ​តាម​បែប Yoga មាន​គុណប្រយោជន៍​ច្រើន​ណាស់​សម្រាប់​កាត់​បន្ថយ​ស្រេ្តស​។ វា​​​ជួយ​​ធ្វើ​ឲ្យ​​​អារម្មណ៍​របស់​លោក​អ្នក​មាន​សភាព​ស្ងាត់ស្ងៀម​ល្អ​ មាន​ការ​អត់ធ្មត់ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ស្រ្តេស។

៣ ដើរ​កម្សាន្ត
នៅ​រង់ចាំ​អី​ទៀត ​បើ​ប្រិយមិត្ត​មាន​អារម្មណ៍​តឹងតែង​ខ្លាំង ហេតុ​អ្វី​មិន​យក​ពេល​វេលា​​មួយ​ចំនួន​ដើរ​លេង​កម្សាន្ត​តែ​ម្ដង​ទៅ? ការ​ដើរ​កម្សាន្ត​ជា​មួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ទៅ​កន្លែង​ផ្សេងៗ នឹង​បាន​រួម​ច​ចំណែក​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​អារម្មណ៍​ប្រិយមិត្ត​ស្រស់ស្រាយ​ ​​អាច​កាត់​បន្ថយ​ស្រ្តេស​​បាន​។

៤ ម៉ាស្សា​​ក្បាល
ស្ត្រេស​អាច​កាត់​បន្ថយ​​បាន​​តាម​របៀប​មួយ​ទៀត​គឺ​ការ​ម៉ាស្សា​ក្បាល។ ប្រិយមិត្ត​អាច​​ម៉ាស្សា​ដោយ​ខ្លួនឯង ឬ អ្នក​ជំនាញ​​​តាម​តែ​អាច​ធ្វើ​បាន។ ទន្ទឹម​នឹង​នេះ ​ការ​ធ្វើ​សមាធិ​​​​ក៏​ជា​គន្លឹះ​ល្អ​ផង​ដែរ​នៅ​ពេល​នេះ ត្បិតអី​វា​ជួយ​​ឲ្យ អារម្មណ៍​ស្ងប់ស្ងាត់​បាន​ល្អ​​​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឈប់​គិត​ពី ​បញ្ហា​ផ្សេងៗ។

៥ លេង​កីឡា
សកម្មភាព​លេង​កីឡា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សុខភាព​​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បង្កើត​​បរិយាកាស​រីករាយ និង​ធ្វើ​ឲ្យ​លោក​អ្នក​​ផ្តោត​​​លើ​កីឡា​នោះ ជាជាង​​គិត​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​ ដែល​ជា​មូលហេតុ​នាំឲ្យ​ស្តេ្រស​នោះ។​

៦ ស្ដាប់​ចម្រៀង
ស្ដាប់​បទ​ចម្រៀងមួយចំនួន​ ឬ បើ​អាច​លេង​ឧបករណ៍​តន្ត្រី​ផ្សេងៗ ទៀត​កាន់តែ​ប្រសើរ​ដែល​​ប្រិយមិត្ត​​យល់​ថា ​​ពេញ​ចិត្ត​​ជាងគេ​ អាច​​បង្កើនបាន​​ភាព​រីករាយ​ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ស្រ្តេស​​អាច​កាត់បន្ថយ​បាន​​។

៧ ប្ដូរ​ឥរិយាបថ​​​អង្គុយ
ការងារ​ច្បាស់​ណាស់​ពេលខ្លះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​​ការ​ ហត់នឿយ​ និង​បង្ក​ទៅ​ជា​​ស្ត្រេស​​​កើត​មាន​ជា​ញឹកញាប់។ ដូច្នេះ​ អំឡុង​ពេល​នេះ​ មិត្ត​អ្នក​អាន​អាច​ប្ដូរ​ឥរិយាបថ​​អង្គុយ ឬ ងើប​ដើរ​មួយ​ភ្លែត និង​​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀងទាត់​ នោះ​ស្រ្តេស​ពិត​ជា​ត្រូវ​បាន​កាត់បន្ថយ​ជា​មិន​ខាន។

៨ ជៀសវាង​សេព​គ្រឿង​ស្រវឹង ឬ ប្រើប្រាស់​ថ្នាំ
ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​គិត​ថា ការ​​​ពិសា​ស្រា ឬ ឱសថ​មួយ​ចំនួន​​​ដើម្បី​កាត់​បន្ថយ​ស្តេ្រស​ជា​ដំណោះស្រាយ​យ៉ាង​ល្អ​ប្រសើរ​ ។ តែ​នេះ​វា​ជា​រឿង​ខុស​ឆ្គង​បំផុត ពីព្រោះ​វា​មិន​ត្រឹមតែ​មិន​អាច​​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​សុខភាព​របស់​​​​លោក​អ្នក​ទៀត​ផង។ ​ជា​ការ​ល្អ​ប្រសើរ​នៅ​ពេល​មាន​អារម្មណ៍​តឹងតែង ​ប្រសិន​បើ​លោក​អ្នក​ប្ដូរ​មក​ទទួល​ទាន​ទឹក​​ជំនួស​វិញ​នោះ។​​​​

៩ បង្កើត​កម្មវិធី​សប្បាយៗ​ឲ្យ​បាន​ច្រើន
ពិត​ជា​ដូច​ពាក្យ​មួយ​គេ​និយាយ​​ថា សើច​ច្រើន​ចម្រើន​អាយុ​មែន ត្បិតអី​ការ​សើច​​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​អ្នក​ស្រស់ស្រាយ ភ្លេច​នូវ​កង្វល់​ទាំង​ឡាយ​បាន​យ៉ាង​ច្រើន​ទៀត​ផង។ ដូច្នេះ ប្រិយមិត្ត​​អាច​​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​សប្បាយៗ ឬ ចូលរួម​​កម្មវិធី​ណាមួយ​​ជា​មួយ​មិត្តភ័ក្ដិ​ដែល​តាម​តែ​អាច​ធ្វើ​បាន ដើម្បី​​​​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ទាំង​នេះ។

១០ គេង​ឲ្យ​គ្រប់គ្រាន់
ទទួល​ទាន​ដំណេក​យ៉ាង​ទៀត​ទាត់ និង​បាន​ត្រឹមត្រូវ​​ចាប់​ពី​៧​ទៅ​៨​ម៉ោង​ឡើង​​ទៅ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់ ​ប្រិយមិត្ត​អាច​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​បញ្ហា​ស្ត្រេស​​នៅ​ក្នុង​ខ្លួន​ប្រាកដ​ជា​​អាច​​កាត់បន្ថយ​បាន​​យ៉ាង​ មាន​ប្រសិទ្ធភាព៕

ប្រភព៖​iknow

  • គន្លឹះ​សាមញ្ញៗ​ជួយ​កាត់​បន្ថយ​ស្ត្រេស​!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: