ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

នៅ​ក្នុង​វ័យ ៥៦​ឆ្នាំ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Kenny Ho បាន​សម្រេច​ចិត្ត​ថា​នឹង​នៅ​ម្នាក់​ឯង​មិន​យក​ប្រពន្ធ​កូន​ទេ​ក្នុង​​ជាតិ​នេះ។

 

តារា​សម្ដែង Kenny Ho ចាប់​កំណើត​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ១៩៥៩ នៅ​ទីក្រុង​ហុងកុង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​សមគួរ​មួយ។ តារា​សម្ដែង​ល្បី​ឈ្មោះ​តាម​រយៈ​តួ​ចាន់ចាវ ថ្មី​ៗ​នេះ​ទើប​តែ​ប្រកាស​រូបភាព​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​ខេត្ត Huizhou។ តួ​រឿង “តុលាការ​មុខ​ដែក” បាន​បោះ​ទុនរាប់​រយ​លាន​យាន់​ចូល​ក្នុង​រោងចក្រ​នេះ​ដើម្បី​ផលិត ផលិតផល​គ្រាប់​ធញ្ញជាតិ​។ បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​អភិវឌ្ឍ​អាជីព​របស់​ខ្លួន​បាន​សម្រេច​ក្នុង​ខេត្ត Huizhou លោក​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ចូល​ក្នុង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​នយោបាយ​របស់​ប្រទេស​ចិន។

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ជោគជ័យ​ពី​​អ្នក​​លើក​ទឹក​ក្នុង​ក្រុម​ការងារ

ឆ្នាំ ១៩៨២ គឺ​ជា​ពេល​វេលា​ដែល Kenny Ho សម្រេច​ចិត្ត​បោះ​ជើង​ឈាន​ចូល​វិស័យ​សិល្បៈ​ហុងកុង​ដំបូង​។ ខណៈ​ពេល​នោះ លោក​បាន​សុំ​គេ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​តារា​ថ្មី​របស់​ប៉ុស្តិ៍ ATV។ ក្រោយ​​មក​លោក​​បាន​សម្ដែង​ឲ្យ​ក្រុមហ៊ុន​នេះ​រយៈ​​៤​ឆ្នាំ​ជាប់​ៗ​គ្នា។ មក​ដល់​កំឡុង​ឆ្នាំ ១៩៩០ អាជីព​សម្ដែង​របស់ Kenny Ho នៅ​​​នឹង​មួយ​កន្លែង នៅ​តែ​មិន​បាន​ផលិតកម្ម​ក៏​ដូចជា​អ្នក​ដឹក​នាំ​រឿង​វាយ​តម្លៃ​ខ្ពស់ យ៉ាងណាមិញ​​លោក​នៅ​តែ​រក្សា​ចិត្ត​គំនិត​មុតមាំ​មិន​បោះ​បង់​ចោល។

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ដោយ​សារ​តែ​មិន​មាន​ភាព​រីក​ចម្រើន​​​​នេះ​ដែរ ពាក្យ​អញ្ជើញ​ឲ្យ​លោក​ទៅ​ថត​រឿង​ក៏​កាន់​តែ​តិច​ទៅ​ៗ រហូត​ដល់​ថ្នាក់ Kenny លែង​បាន​ថត​កុន​ហើយ​ធ្លាក់​ខ្លួន​មក​ត្រឹម​អ្នក​បម្រើ​ទឹក​និង​រៀបចំ​សំលៀកបំពាក់​ឲ្យ​តារា​សម្ដែង​របស់​ផលិតកម្ម​​វិញ។

 

ចង់​មាន​ឈ្មោះ​ល្បី​តាម​​រយៈ​រឿង​បុរាណ​និង​ក្បាច់គុន

 

បើ​ទោះ​បី​ជា​ដឹង​ថា​ឱកាស​ដែល​អ្នក​ដឹកនាំ​រឿង​ប្រគល់​ខ្លួន​មាន​ចំនួន​តិច​បំផុត ប៉ុន្តែ​នៅ​ពេល​ទទួល​ពាក្យ​ចូល​សម្ដែង​រឿង​មួយ​ៗ Kenny Ho តែងតែ​ចំណាយ​ពេល​គិត​យ៉ាង​យូរ​ក្រោយ​មក​បាន​បដិសេធ​នឹង​សំណើ​ទាំង​នេះ​ចោល​។ ក្រោយ​មក មិត្ត​រួម​ការងារ​របស់ Kenny បាន​ទម្លាយ​ហេតុផល​ដែល​លោក​មាន​ទង្វើ​បែប​នេះ។ តាំង​ពី​ដំបូង​ឡើយ ផ្លូវ​ដែល​តារា​សម្ដែង​នេះ​កំណត់​សម្រាប់​ខ្លួន​ឯង​គឺ​ច្បាស់លាស់​បំផុត គឺលោក​ចង់​មាន​ឈ្មោះ​ល្បី​តាម​រយៈ​ភាពយន្ត​ក្បាច់គុន​បុរាណ​ចិន​​មិន​មែន​រឿង​បែប​កំប្លុកកំប្លែង​ដែល​ងាយ​ស្រួល​នាំ​មក​ជោគជ័យ​តារា​ដទៃ​នោះ​ឡើយ។

 

នៅ​ក្នុង​បទ​សម្ភាសន៍​សំណេះសំណាល​ជាមួយ​ប៉ុស្តិ៍ TVB មួយ Kenny Ho បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​គ្មាន​ទេពកោសល្យ​​ខាង​កំប្លែង​នោះ​ទេ ហើយ​ពិត​ជា​មិន​ស័ក្ដិសម​នឹង​ភាពយន្ត​ប្រភេទ​នេះ​ពិត​មែន។ រហូត​មក​ទល់​ឆ្នាំ ១៩៩៣ Kenny បាន​ទទួល​ពាក្យ​អញ្ជើញ​ថត​រឿង “តុលាការ​មុខ​ដែក​” ដែល​ធ្វើ​ឲ្យ​​លោក​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​ច្រើន​តាម​រយៈ​តួ​អង្គរក្ស​ចាន់ចាវ​របស់​លោក​ម្ចាស់​ប៉ាវ។ ចាប់​ពី​ពេល​នោះ​មក​អាជីព​សម្ដែង​របស់ Kenny ចាប់​ផ្ដើម​ត្រូវ​ប៉ាន់ បន្ត​ឡើង​ជា​រៀង​រហូត។

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

យ៉ាប់យ៉ឺន​ជីវិត​ស្នេហា

 

បើ​ទោះ​បី​ជា​អាជីព​សម្ដែង​ទទួល​បាន​ជោគជ័យ​​លឿន​ជាង​តារា​ស្រករ​​តែ​មួយ​ក៏​ពិត​មែន តែ​វិថី​ស្នេហា​របស់​សេនា​ប្រមុខ​រូប​នេះ តែង​តែ​មាន​ភាព​រដិបរដុប​ជា​និច្ច។ Kenny Ho ធ្លាប់​ស្រលាញ់​គ្នា​ជាមួយ​តារា​សម្ដែង May Chin មួយ​រយៈពេល។ May Chin កើត​ឆ្នាំ ១៩៦៤ ធ្លាប់​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​តារា​ជួរ​មុខ​របស់​វិស័យ​ភាពយន្ត​តៃវ៉ាន់។ អ្នក​គាំទ្រ​បាន​ទទួល​ស្គាល់​ថា​តារា​ល្បី​ឈ្មោះ​ទាំង​២​ពិត​ជា​សម​គ្នា។ នៅ​ពេល​ដែល​អ្នក​ទាំង​២​ប្រកាស​ចែក​ផ្លូវ​គ្នា អ្នក​គាំទ្រ​បាន​ស្រងាក​ចិត្ត​យ៉ាង​​​យ៉ាង​ខ្លាំង។

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

Kenny Ho និង May Chin

 

ក្រោយ​ចំណង​ស្នេហា​ដ៏​ខ្លី​មួយ​នេះ Kenny Ho បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ស្នេហ៍​ជាមួយ​មិត្ត​រួម​សម្ដែង Anita Lee។ ពន្លក​ស្នេហា​មួយ​នេះ​បាន​រីក​ដុះដាល​ក្នុង​រយៈពេល​១០​ឆ្នាំ គេ​រំពឹង​ថា​អ្នក​ទាំង​២​នឹង​ដើរ​ជាមួយ​គ្នា​ដល់​ទី​បញ្ចប់។ គួរ​ឲ្យ​សោក​ស្ដាយ ឆ្នាំ២០០១ Anita Lee ប្រកាស​ថា​អ្នក​ទាំង​២​បាន​បែក​គ្នា​ជា​ផ្លូវ​ការ​ហើយ​។ ព័ត៌មាន​ពេល​នោះ​បាន​ចុះផ្សាយ​ថា មូលហេតុ​ចម្បង​ដែល​នាំ​មក​នូវ​លទ្ធផល​នេះ​នោះ​គឺ​មក​ពី Kenny Ho មិន​រក្សា​ពាក្យ​សន្យា​រៀបការ​ជាមួយ Anita ហើយ​នាង​មិន​​អាច​នៅ​ចាំ​លោក​បាន​ដូច​នេះ​ជា​រៀង​រហូត​នោះ​ឡើយ។ Anita បាន​ឲ្យ​ដឹង​ថា​នាង​មិន​អាច​យក​យុវភាព​ដែល​ជិត​​កន្លង​ផុត​របស់​ខ្លួន​នៅ​ចាំ​ចម្លើយ​ដែល​​មិន​ប្រាកដ​​ប្រជា​របស់ Kenny បន្ត​ទៀត​នោះ​ទេ។ ចាប់​ពី​ពេល​នោះ​មក តារា​ប្រុស​ល្បី​ឈ្មោះ​មិន​ទទួល​ស្គាល់​ចំពោះ​ចំណង​ស្នេហ៍​ជាមួយ​អ្នក​ណា​ទៀត​ទាំង​អស់ បើ​ទោះ​បី​លោក​ជាប់​ពាក់​​ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​មិន​តិច​ក៏​ដោយ។

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

Kenny Ho និងសង្សា​រ​យូរ​ឆ្នាំ Anita Lee

 

ឆ្លើយ​តប​នឹង​រឿង​ប្រពន្ធ​កូន សេនា​ប្រមុខ​អាវ​ក្រហម​ចាន់ចាវ​បាន​ឲ្យ​ដឹង​ថា លោក​សម្រេច​ចិត្ត​មិន​យក​ប្រពន្ធ​កូន​នោះ​ទេ​នៅ​ជាតិ​នេះ គឺ​សុខ​ចិត្ត​នៅ​ព្រៅ​រហូត​ដល់​ស្លាប់។ “ក្រុមហ៊ុន​គ្រាប់​ធញ្ញជាតិ​នេះ​ហើយ​ដែល​ជា​កូន​ប្រុស​របស់​ខ្ញុំ អនាគត​របស់​ខ្ញុំ​គឺ​ចង់​ពង្រីក​​វា​ឲ្យ​​ធំ​ជាង​នេះ​ទៀត។ គេ​តែង​បង្អាប់​ថា​ខ្ញុំ​តែលតោល​ខ្វះ​ភាព​កក់ក្ដៅ តែ​ខ្ញុំ​គិត​ប៉ុន​នេះ​គឺ​គ្រប់​គ្រាន់​ហើយ”៕

 

ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

ចាន់ចាវ​ពេល​បច្ចុប្បន្ន

 

ចុចអាន៖ជីវិត​កម្សត់​តោក​យ៉ាក​របស់​​លោក​គ្រូ​ចាប់​ខ្មោច​​ឆៅ​លេខ​មួយ​ហុងកុង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14