iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

ក្រុមហ៊ុន​ Apple បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ទូរសព្ទ​ iPhone ស៊េរី​ចុង​ក្រោយ​បង្អស់​មួយ​ នៅ​ក្នុង​ព្រឹត្តិការណ៍​ “Let us loop you in” ដែល​ចាប់​ផ្ដើម​នា​ម៉ោង​១២​យប់​មិញ​នេះ។

 

iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

 

iPhone ស៊េរី​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ SE ឃើញ​ថា​លក្ខណៈ​សម្បត្តិ​​និង​រូបរាង​របស់​វា​ដូច​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​កន្លង​មក​ ពោល​គឺ​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង​ដូច​ជា​ iPhone 6s និង​មាន​រូបរាង​ស្ទើរ​ដូច​គ្នា​បេះ​បិត​ទៅ​នឹង​ iPhone 5s។

 

iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

 

និយាយ​ពី​លក្ខណៈ​សម្បត្តិ​គឺ​វា​មាន​បំពាក់​ទៅ​ដោយ​បន្ទះ​ Chip A9 ដែល​មាន​ដំណើរ​ការ​លឿន​ជាង​ iPhone 5s ដល់​ទៅ​ពីរ​ដង និង​​ដំណើរ​ការ​ក្រាហ្វិក​មាន​ល្បឿន​លឿន​ជាង​៣​ដង​ឯ​ណោះ។ SE នេះ​ក៏​អាច​ប្រើ​ប្រាស់​មុខងារ​ Always-on Sir ដោយ​វា​មាន​បំពាក់​នូវ​ coprocessor M9 ហើយ​វា​ក៏​មាន​ប្រព័ន្ធ​ NFC សម្រាប់​ប្រើ​ប្រាស់​មុខងារ​ Apple Pay ផង​ដែរ។

 

iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

 

ចំពោះ​​អេក្រង់​វិញ​មាន​ទំហំ​៤​អ៊ីញ​, កាមេរ៉ា​ទំហំ​១២MP, មាន​ភ្លើង​ Flashខាង​មុខ​សម្រាប់​ Selfie, អាច​ថត​រូបភាព​មាន​ចលនា​បាន និង​អាច​ចាប់​យក​វីដេអូ​ក្នុង​កម្រិត​ 4K។ ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ iPhone ជំនាន់​ចុង​ក្រោយ​នេះ​មាន​ថាមពល​ថ្ម​ដែល​កាន់​បាន​យូរ​ជាង​មុន​ ហើយ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Phone Arena បង្ហាញ​ថា​ថាមពល​ថ្ម​វា​ប្រើ​បាន​យូរ​ជាង​ iPhone 6s និង​ 5s ទៅ​ទៀត។

 

iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

 

​និយាយ​ពី​រូបរាង​របស់​វា​ ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​គឺ​​មាន​ភាព​ដូច​គ្នា​ស្ទើរ​បេះ​បិត​ទៅ​នឹង​ iPhone 5s ដោយ​ចំណុច​លេច​ធ្លោ​របស់​ SE គឺ​​ផ្នែក​ជុំវិញ​នៃ​តួ​ខ្លួន​ហាក់​មាន​ពណ៌​ដិត​និង​ភ្លឺ​ជាង​ 5s។ អ្វី​​សំខាន់​គឺ​វា​មាន​ជម្រើស​ពណ៌​ស៊ី​ជម្ពូ​ ដែល​ជា​ពណ៌​ថ្មី​ឃើញ​មាន​នៅ​លើ​ត្រកូល​ 6s។

 

iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

 

​iPhone SE ដែល​មាន​​មាឌ​តូច​តែ​សមត្ថភាព​កំពូល​មួយ​នេះ​គឺ​​នឹង​មាន​ដាក់​លក់​​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ៣៩៩​ដុល្លារ​សម្រាប់​អង្គចងចាំ​ទំហំ​ ១៦GB និង​ ៤៩៩​ដុល្លារ​សម្រាប់​អង្គចងចាំ​ទំហំ​ ៦៤GB។ ការ​កុម្ម៉ង់​ទុក​​មុន​នឹង​ចាប់​ផ្ដើម​ទទួល​នា​ថ្ងៃ​ទី​២៤​ខែ​មីនា​ ហើយ​​ក៏​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​៣១​​ ចុង​ខែ​មីនា​នេះ​ផង​ដែរ៕

 

ចុច​អាន៖ សុខៗ​ទូរសព្ទ​ iPhone 6 ស្រាប់​តែ​ឆេះ​​​លើ​យន្តហោះ​អ្នក​ដំណើរ​ភ័យ​មិន​ស្ទើរ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​​​​