iPad ចេញ​មក​បង្ហាញ​ខ្លួន​យប់​មិញ​​អស្ចារ្យ​មែន​ទែន​ ថែម​ទាំង​មាន​…

នា​ព្រឹត្តិការណ៍​កាល​​ពី​ចុង​ឆ្នាំ​Apple បាន​បង្ហាញ​iPad Pro ទំហំ​12.9 អ៊ីញ​ដែល​ជា​iPad អេក្រង់​យក្ស​ក្នុង​ប្រវត្តិសាស្ត្រ​របស់​Apple ដែល​បញ្ចេញ​iPad មាន​អេក្រង់​ធំ​បែប​នេះ។​បើ​ទោះ​ជា​​iPad Pro មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​យ៉ាង​ណា​ក្តី​ក៏​វា​រាង​ពិបាក​ក្នុង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ទូទៅ​ដែរ​ដោយសារ​តែ​វា​ធំ​បន្តិច។​ប៉ុន្តែ​យប់​មិញ​Apple បាន​​ពិត​ជា​មិន​បាន​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​iPad ខក​ចិត្ត​ឡើយ​ដោយ​សារ​តែ​​iPad Pro ទំហំ​9.7 អ៊ីញ​ថ្មី​មាន​រូប​រាង​និង​មុខ​ងារ​ពិសេស​ៗ​និង​ទាក់​ទាញ​ច្រើន​គួរ​សម។

ក្រៅ​ពី​ទំហំ​9.7 អ៊ីញ​​តូច​ល្មម​ហើយ​iPad Pro ថ្មី​ក៏​​បាន​បំពាក់​ជាមួយ​កាមេរ៉ា​12 MP អម​មក​ជាមួយ​Flash ផង​ដែរ​ ហើយ​វា​ក៏​មាន​សមត្ថភាព​ថត​យក​វីដេអូ​កម្រិត​4K បាន​ទៀត​ផង។​ចំណែក​កាមេរ៉ា​មុខ​វា​មាន​ទំហំ​5MP អម​មក​ជាមួយ​Retina​ Flash ដូច​គ្នា​ទៅ​ហ្នឹង​iPhone 6s ដែរ។

អ្វី​ដែល​គួរ​អោយ​ចាប់​អារម្មណ៏​នោះ​គឺ​Apple បាន​បន្ថែម​ជម្រើស​ពណ៌​ផ្កាឈូក​ទឹក​មាស​មួយ​ទៀត​ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​និង​ទាក់​ទាញ​ជាង​មុន​ទៅ​ទៀត។iPad Proថ្មី​នេះ​ក៏​ ប្រើ​ប្រាស់​​នូវSmart Keyboard ​និង​Apple Pencil បាន​ដូច​គ្នា​ទៅ​ហ្នឹង​iPad Pro ទំហំ​12 អ៊ីញ​ផង​ដែរ។

ចំពោះ​តម្លៃ​របស់​វា​វិញ​គឺ​ចាប់​ពី​៥៩៩​ដុល្លារ​សម្រាប់​32 GB និង​រហូត​ដល់​៨៩៩​ដុល្លារ​សម្រាប់​ម៉ូដែល​256 GB។​iPad Pro ថ្មី​នេះ​នឹង​បើក​អោយ​កុម្ម៉ង់​ទុក​ជា​មុន​​ចាប់​ពី​ថ្ងៃ​ទី ២៤​ខែ​មិនា​នេះ​ហើយ​នឹង​​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី​៣០​នេះ​ហើយ៕

Source:

  • iPad ចេញ​មក​បង្ហាញ​ខ្លួន​យប់​មិញ​​អស្ចារ្យ​មែន​ទែន​ ថែម​ទាំង​មាន​…已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:បច្ចេកវិទ្យា
Tags: