Apple ដាក់​អោយ​Update iOS 9.3 ​ជា​ផ្លូវ​ការ​ហើយ មាន​អ្វី​ប្លែក​ខ្លះ

ចុង​ក្រោយ​​Apple ពិត​ជា​បញ្ចេញ​iOS ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Let Us Loop You In កាល​ពី​យប់​មិញ​ពិត​មែន។ ​iOS 9.3 ដែល​ទើប​តែ​ចេញ​ជា​ផ្លូវ​ការ​នា​ពេល​នេះ​បាន​កែ​ប្រែ​និង​update មុខ​ងារ​មួយ​ចំនួន​មក​ជា​មួយ​ផង​ដែរ។ ជាក់​ស្ដែង​គឺ​មុខ​ងារ​Night Shift ដែល​មាន​នាទី​កែ​ប្រែ​ពន្លឺ អេក្រង់ ​iDevice បាន​ទៅ​តាម​ពេល​វេលា​យប់​ឬ​ក៏​ថ្ងៃ​បាន​យ៉ាង​ប្រសើរ។

ក្រៅ​ពី​នេះ​​iOS 9.3 ក៏​មាន​មុខ​ងារ​ដាក់​Password ឬ​Touch ID ទៅ​លើ​​​កម្មវិធី​Note ​និង​​ដំណើរ​ការ​3D Touch សម្រាប់​iPhone 6s និង​iPhone 6s Plus ផង​ដែរ។​

ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​ច្បាស់​ថា​គួរ​Update ទៅ​iOS 9.3 ឬក៏​អត់​នោះ​សូម​ទស្សនា​មុខ​ងារ​ពិសេស​ៗ​នេះ​សិន​:


បើ​សិន​ជា​លោក​អ្នក​ទស្សនា​រួច​ចង់​ដំឡើង​​វា​ក៏​បាន​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​iPhone ឬ​iPad ដែល​បាន​Jailbreak រួច​រាល់​គួរ​តែ​ចាំ​បន្តិច​សិន​ថា​Pangu ឬ​TaiG​បញ្ចេញ Jailbreak Tool សម្រាប់​iOS ថ្មី​នេះ​ឬ​អត់?

​​​
Source:

  • Apple ដាក់​អោយ​Update iOS 9.3 ​ជា​ផ្លូវ​ការ​ហើយ មាន​អ្វី​ប្លែក​ខ្លះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:បច្ចេកវិទ្យា
Tags: