អ្នក​មាន​ស្រុក​ខ្មែរ​ធ្វើ​បាន​ដូច​គេ​ទេ?​​ ក្រុម​សេដ្ឋី​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​តំលើង​ពន្ធ​ចំពោះ​អ្នក​មាន​ដើម្បី​ជួយ​ប្រទេស​

ក្រុម​មហាសេដ្ឋី​ជាង​៤០​នាក់​ នៅ​រដ្ឋ​ញ៉ូវយ៉ក​ សហរដ្ឋអាមេរិក បាន​សរសេរ​លិខិត​ទៅ​កាន់​អភិបាល​រដ្ឋ​ លោក​ Andrew Cuomo និង​អ្នក​បង្កើត​ច្បាប់​ថ្នាក់​កំពូល​ៗ​នៅ​ក្នុង​រដ្ឋ​ ដើម្បី​ធ្វើ​ការ​អំពាវនាវ​​អោយ​មាន​ការ​ពិចារណា​លើ​ការ​តំលើង​ពន្ធ​ចំពោះ​ អ្នក​ដែល​មាន​បំផុត​​នៅ​ក្នុង​រដ្ឋ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​ និង​ជួយ​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ការ​ធ្លាក់​ចុះ​ឡើង​វិញ​។

នៅ​ក្នុង​លិខិត​នោះ​ ​មាន​ការ​ស្នើ​សុំ​ការ​តំលើង​​អត្រា​ពន្ធ​ថ្មី​ដែល​ខ្ពស់​ជាង​មុន​​ ចំពោះ​​អ្នកមាន​១ភាគ​រយ​នៃ​ចំនួន​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​។ អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​លើ​​លិខិត​នោះ​ រួមមាន​ Abigail​ Disney, Agnes Gund, Leo Hindery និង​ Steven C. Rockefeller ។

លិខិត​បាន​បន្ត​លើកឡើង​ថា​ ប្រាក់​ចំណូល​បន្ថែម​ គឺ​មាន​ភាព​ចាំ​បាច់​សម្រាប់​​ដោះស្រាយ​បញ្ហា​​ក្មេង​ក្រីក្រ​ ភាព​គ្មាន​លំនៅឋាន​ និង​បញ្ហា​ស្ពាន​ ផ្លូវ​ក្រោម​ដី បណ្ដាញ​ទឹក និង​ផ្លូវ​ថ្នល់​ចាស់ៗ​។​

យ៉ាងណា​ក៏​ដោយ​ សំណើ​របស់​ពួកគេ​ ត្រូវ​ជួប​ប្រឈម​នឹង​ឧបសគ្គ​នយោបាយ​​ផង​ដែរ​ ជាក់ស្ដែង​ ក្រុម​​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សម្លេង​ភាគ​ច្រើន​ក្នុង​សភា​ មាន​គម្រោង​តំលើង​​ពន្ធ​ចំពោះ​សេដ្ឋី​ដែរ​ ប៉ុន្តែ​ត្រូវ​ក្រុម​មកពី​គណបក្ស​សាធារណរដ្ឋ​ប្រឆាំង​នឹង​គំនិត​នេះ​។

ប្រែ​សម្រួល​៖ Sophany
ប្រភព ៖

  • អ្នក​មាន​ស្រុក​ខ្មែរ​ធ្វើ​បាន​ដូច​គេ​ទេ?​​ ក្រុម​សេដ្ឋី​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​តំលើង​ពន្ធ​ចំពោះ​អ្នក​មាន​ដើម្បី​ជួយ​ប្រទេស​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ចំនេះដឹង
Tags: