Aizhai ស្ពានកប់ពពក ដ៏មហិមានៅចិន

ឆ្លងកាត់ជ្រលងភ្នំ​ ដែល​ក្រាលដោយ​កម្រាលនៃ​រុក្ខជាតិពណ៌បៃតង ស្ពាន Aizhai បាន​សណ្ដូក​ខ្លួន​ពី​ភ្នំម្ខាង ទៅភ្នំម្ខាងទៀត តាមរយៈខ្សែកាប​យ៉ាងរឹងមាំ។ ធ្វើដំណើរ​ឆ្លងកាត់​ស្ពាននេះ យើង​​ប្រាកដជាមាន​អារម្មណ៍ ហាក់​ដូចជា​កំពុង​តែ​ជ្រែកខ្លួន លើអាកាស ដែល​អាច​សម្លឹង​មក​ខាងក្រោម ឃើញ​ធម្មជាតិខៀវស្រងាត់ និង​ ភូមិដ្ឋាន​ជនជាតិចិន បាន​យ៉ាងអស្ចារ្យ។

ស្ពាន Aizhai មាន​ទីតាំង​តាម​បណ្ដោយផ្លូវជាតិលេខ 209 នៃ​ខេត្ត Hunan ប្រទេសចិន។ ប្រវែង​នៃ​ស្ពាននេះ​គឺ​ ១៥៣៤​ ម៉ែត្រ ដោយមាន​កំពស់​ប្រមាណ ៣៥០ម៉ែត្រ។ ស្ពានដ៏រឹងមាំនេះ ត្រូវបាន​ចាប់ដំណើរ​ការ​សាងសង់ តាំងពីឆ្នាំ​២០០៧ ហើយ​បើកឲ្យ​ដំណើរការចរាចរណ៍​នៅ​ឆ្នាំ​២០១២។

ខាងក្រោមជា​ ទេសភាពជារួមនៃ​ស្ពាន Aizhai ​ ដូចនេះ​សូមទស្សនា៖

ដោយ៖ NEA
ប្រភព៖ CCTV | Youtube, Chinese bridge | Wikipedia

  • Aizhai ស្ពានកប់ពពក ដ៏មហិមានៅចិន已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ចំនេះដឹង
Tags: