ប្រពៃណី​ប្លែក​ៗ​ចំនួន​៧ ​គេ​បន្ត​ឃើញ​កើត​មាន​​នៅ​លើ​ផែន​ដី

​​​​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភព​​លោក​​តែង​តែ​មាន​​វប្បធម៌​ ​ប្រពៃណី​​​ទំនៀម​ទម្លាប់​រៀង​ៗ​ខ្លួន​ ​​ដែល​​ពួកគេ​ប្រព្រឹត្តិ​​​​ត​ៗ​គ្នា​ពី​ដូន​តា​​​​បុព្វបុរស​​ដែល​បន្សល់​ទុក​ឲ្យ​។ ​ពិធី​​បុណ្យ​​ប្រពៃ​ណី​​ខ្លះ ​​​ធ្វើ​​​​ប្រទេស​ផ្សេង​​​​មាន​ការ​ភ្ញាក់​ផ្អើល​ ​និង​មិន​​ចង់​ជឿ​ ដោយ​សារ​តែ​វា​មាន​​​ប្លែក​ៗ​​ខ្លាំង​ពេក និង​សាហាវ​ឃោរឃៅ។

​​ប្រពៃណី​ប្លែក​ៗ​ចំនួន​៧ ​គេ​បន្ត​ឃើញ​កើត​មាន​​នៅ​លើ​ផែន​ដី

 

ចំពោះ​អត្ថបទ​​នេះ​ ​​អ្នក​នឹង​​​ស្គាល់​វប្បធម៌ ក៏​ដូច​ជំនឿ​ប្លែក​​ៗ​​ចំនួន​ ៧​ ​ដែល​​​នៅ​តែ​កើត​​មាន​​ក្នុង​ពេល​​​បច្ចុប្បន្ន​​​​​ជុំវិញ​ពិភព​លោក។

 

៧. ​ពិធីបុណ្យ​​​​អាហារ​ប៊ូហេ្វ​​ឲ្យ​ស្វា នៅ​ថៃ

​ពិធី​បុណ្យ​អាហារ​ប៊ូហេ្វ​​​ឲ្យ​ស្វា​​ ត្រូវ​គេ​ប្រារព្ធ​​ឡើង​​​នៅ​ខេត្ត​ Lopburi ​ប្រទេស​ថៃ​ ដោយ​​អ្នក​ស្រុក​​បាន​​​​យក​​​បន្លែ​ផ្លែ​ឈើ​​​​​ចម្រុះ​គ្នា​ដ៏​ច្រើន​ ​ ពិសេស​អាហារ​ណា​ស្វា​ចូល​ចិត្ត​ស៊ី​ដូច​ជា​​​​ចេក ឪឡឹក​ នំ ស្ករ​គ្រាប់ ​ជាដើម។​ ​ពិធី​បុណ្យ​​ចាប់ផ្ដើម​ដំបូង​​តាំង​ពី​ឆ្នាំ​១៩៨៩​​ មកនេះ ​រៀប​ចំ​ឡើង​ទៅ​បាន ​​ដោយ​​មាន​ការ​ឧបត្ថម្ភ​​ពី​​​អាជ្ញាធរ​​ទេសចរ​ថៃ ​និង​រ៉ៃ​អង្គាស​ពី​អ្នកភូមិ​​​​​​​ក្បែរ​​ៗ​​​​គិត​​ជា​ប្រាក់​​រាប់​ម៉ឺន​ដុល្លារ​ដែរ។

 

​គោល​បំណង​​នៃ​ការ​រៀប​ចំ​ នៅ​ក្នុង​ប្រាសាទ​​បុរាណ​​​​នេះ ​​គឺ​ដើម្បី​អរគុណ​​​ដល់​ហ្វូង​ស្វា​​ទាំង​អស់​​ ​ដែល​បាន​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទៅលេង​​ដ៏​ច្រើន ​និង​​បាន​ជួយ​​​ឲ្យ​អ្នក​ភូមិ​មាន​ការ​ងារ​ធ្វើ​។

 

៦. ​ពិធី​​លោត​ផ្លោះ​លើ​​ក្មេង​ៗ នៅ​អេស្ប៉ាញ​​​

​ពិធី​នេះ​​ត្រូវ​បាន​គេ​ប្រារព្ធ​​ដំបូង​​ក្នុង​​ឆ្នាំ​​១៦២០​ មាន​ឈ្មោះ​ថា El Eolacho ​​​​​​​និង​ពេល​​នេះ​​​ត្រូវ​គេ​ឃើញ​​នៅ​តាម​បណ្ដា​ប្រទេស​​​​លោក​ខាង​លិច​។ ​ក្មេង​​ៗ​​ ​​ត្រូវ​ដាក់​​​ឲ្យ​ដេក​​តម្រៀប​គ្នា​បី​បួន​​នាក់​​មួយ​ប្រឡោះ​ៗ​ ​​នៅ​លើ​ពូក​​​តាម​ផ្លូវ​​​ ​រួច​​អ្នក​លោត​​ស្លៀក​​ពាក់​​ជា​ប្រពៃ​ណី​ដូច​​​ព្រាយ​បិសាច​ ​និង​លោត​ពី​លើ​តែម្ដង។
​ការ​ធ្វើ​បែប​នេះ​​ ​ដោយ​ពួកគេ​មាន​ជំនឿ​ថា​​ ពួក​ព្រាយ​បិសាច​​ ឧបទ្រព​​ចង្រៃ ​នឹង​​ចាក​ចេញ​ឆ្ងាយ​​ពី​​កូន​ៗ​ពួកគេ។​
 

៥. ​ពិធី​​​ស្លៀក​​​សំលៀក​បំពាក់​ថ្មីៗ​ឲ្យ​​​សាកសព​ នៅ​ឥណ្ឌូណេស៊ី

​ជនជាតិ​​ភាគ​តិច​​ឥណ្ឌូណេស៊ី​មួយ​ចំនួន​ ​បាន​​​ប្រតិបត្តិ​​ពិធី​​នេះ​​ជា​យូរ​​ឆ្នាំ​មក​ហើយ ​គឺ​​​ពួកគេ​​បាន​​គាស់សាកសព​​​​​​ដែល​ស្លាប់​​បួន​ដប់​ឆ្នាំ​​ទៅ​ហើយ​ ឲ្យ​ស្លៀក​​សំលៀក​បំពាក់​​​​​ថ្មី​ៗ​​រួច​ដង្ហែ​តាម​ភូមិ ​ចុង​ក្រោយ​​យក​​កប់​​​​វិញ ​ឬ​​​ទុក​ឲ្យ​នៅ​​ក្នុង​ផ្ទះ​ជា​មួយ។ ​​​​ពួកគេ​​​មាន​ជំនឿ​ថា ​​ការ​ធ្វើ​បែប​នេះ​​គឺ​ជា​ការ​ដឹង​គុណ​ចំពោះ​​សាកសព​​កាល​នៅ​រស់។​
 

 

៤. ​ពិធី​​ចាប់​​ជំរិត​​កូន​ក្រមុំ​​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ នៅ​រ៉ូម៉ានី

​ពិធី​​គួរ​ឲ្យ​ភ័យ​​ខ្លាច​​បែប​ឧក្រិដ្ឋកម្ម​​នេះ​ ​ត្រូវ​បាន​ប្រជាជន​​រ៉ូម៉ានី​​​ ​ប្រកាន់​ខ្ជាប់​​​ជា​ច្រើន​សតវត្ស​មក​ហើយ។ ​ក្រុម​ឧក្រិដ្ឋជន​​បិទមុខ​​ក្លែង​ក្លាយ​​ ធ្វើ​ជា​កាន់​កាំភ្លើង​​​​​ ​និង​​ចូល​ទៅ​ចាប់​យក​កូន​​ក្រមុំ​​​​​ពី​កណ្ដាល​ហ្វូង​ភ្ញៀវ និង​កូន​កំលោះ រួច​​ទារ​របស់​លោះ​​ជា​ស្រា​វីស្គី បី​បួន​ដប ដើម្បី​ជា​ការ​សប្បាយ​ក្នុង​ពិធី។
 

 

៣. ​ពិធី​ដង្ហែ​លិង្គ នៅ​ជប៉ុន

​​​ពិធី​នេះ​​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា Kanamara Matsuri ឬ Festival of Steel Penis ​ប្រជាជន​​ជប៉ុន​​ធ្វើ​​​ឡើង​នៅ​ថ្ងៃ​​អាទិត្យ​​​​ដំបូង​​ក្នុង​ខែ​មេសា​ជា​រៀង​រាល់​ឆ្នាំ ​ដោយ​មាន​ដង្ហែ​​លិង្គ​សិប្បនិមិត្ត​​​​ពី​ឈើ​​ដ៏ធំ​ជុំ​វិញ​ក្រុង។ ​​​​​ការ​ប្រារព្ធ​បែប​នេះ​ ​គេ​មាន​ជំនឿ​​​ដឹង​គុណ​ដល់​លិង្គ​ ​ដែល​ធ្វើ​​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ជីវិត​​រស់ ​និង​​​ដំណាំ​​អ្នក​ស្រុក​​​អាច​ផលិត​បាន​ទិន្នផល​​ច្រើន។
 

 

២. ព្យួរ​ក្ដារមឈូស​ ពី​ចំណោត​ថ្ម​​ដ៏​ខ្ពស់ នៅ​ចិន​

​​​​​​​​​​​​​​ប្រជាជន​​ចិន​​​​​នៅ​តំបន់​ខ្លះ តែង​តែ​​​យក​សាកសព​​ដាក់​ក្នុង​មឈូស​ រួច​​ឲ្យ​​គេ​បន្តោង​យោល​​នៅ​ក្បែរ​ទន្លេ​យ៉ង់សេ​ ​​ដែល​ប្រពៃណី​នេះ​​មាន​ជាង ២ពាន់​ឆ្នាំ​មុន​មក​ហើយ។ ​​ទំនៀមទម្លាប់​នេះ​​​​គេ​ក៏​ឃើញ​មាន​​​នៅ​ផ្នែក​ខ្លះ​​ក្នុង​ប្រទេស​​ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​ដែរ ចំពោះ​ជំនឿ​ប្រភព​​ខាង​លើ​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ។
 

 

១. ​​បី​ស្ត្រី​ពពោះ​​​​ ដើរ​​​កាត់​រងើក​ភ្លើង​​​ដោយ​​ជើង​ទទេ នៅ​ចិន

​ពិធី​ដ៏​គ្រោះ​ថ្នាក់​​នេះ​ ​តម្រូវ​ឲ្យ​ស្វាមី​​ជា​អ្នក​បី​​​ដើរ​កាត់​ ​មុន​​ចូល​ទៅ​ផ្ទះ​​ ​​ដោយ​គេ​មាន​ជំនឿ​ថា​​ នឹង​ជួយ​ឲ្យ​ស្ត្រី​​​ជា​ម្ដាយ​អាច​ឆ្លង​ទន្លេ​​បាន​យ៉ាង​រលូន​ មិន​ជួប​បញ្ហា៕

 

ប្រពៃណី​ប្លែក​ៗ​ចំនួន​៧ ​គេ​បន្ត​ឃើញ​កើត​មាន​​នៅ​លើ​ផែន​ដី

 

ចុចអាន៖ ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត

ចុចអាន៖ ជំនឿ​ចូល​ឆ្នាំ​ថ្មី​​ប្លែកៗ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Elist10

​​​​​​