ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​

ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី​​​​​​​ដែល​បាន​ប្រារព្ធ​នា​ទី​ក្រុង​បាងកកកាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​​បាន​ជួយ​​​ឲ្យ​​ប្រទេស​ថៃ​​​សន្សំ​​លុយ​​បាន​៨​លាន​បាត​ (ប្រហែល​ ២២៩០៤៩​ដុល្លារ)។ នេះ​បើ​តាម​​​ឲ្យ​ការ​ដឹង​ពី​​​អាជ្ញាធរ​​អគ្គិសនី​​ប្រទេស​ថៃ MEA។

 

ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
 

តាម​សារព័ត៌មាន Bangkok Coconuts អ្នក​ក្រុង​បាងកក​​បាន​​ចូល​រួម​​បិទ​ភ្លើង​​អគ្គិសនី​ប្រើ​ប្រាស់​មួយ​ចំនួន​​សម្រាប់​ទិវា​មួយ​ម៉ោង​​​សម្រាប់​ផែន​ដី​ចាប់​​ពី​ម៉ោង​ ៨:៣០​ ដល់​ម៉ោង​ ៩:៣០​​​នា​យប់​ថ្ងៃ​សៅរ៍​។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​តាម​ផ្លូវ​​សាធារណៈ​មួយ​ចំនួន​​ដូច​ជា​ ផ្លូវ​ Silom ផ្លូវKhaosan ផ្លូវRatchadaphisek និង​ផ្លូវ ​Yaowarat វត្ត​​​មួយ​ចំនួន រួម​ទាំង​ស្ពាន​Giant Swing និង​ស្ពាន​Rama VIII បាន​ចូល​រួម​បិទ​ភ្លើង​អគ្គិសនី​ផង​ដែរ។

 

អាជ្ញាធរ​​អគ្គិសនី​​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា​សកម្មភាព​ខាង​លើ​បាន​ធ្វើ​ឲ្យ​​​រាជធានី​បាងកក​​សន្សំ​​បាន​ថាមពល​​អគ្គិសនី​ ២០២០ មេហ្គាវ៉ាត់​ពី​ការ​ប្រើ​ប្រាស់​​ និង​កាត់​បន្ថយ​​ការ​​បញ្ចេញ​កាបូន​ឌីអុកស៊ីត​​ ១០៥៧​តោន។

 

ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
 

គួរ​បញ្ជាក់​ថា​យុទ្ធនាការ​​ទិវា​មួយ​ម៉ោង​សម្រាប់​ផែន​ដី​​​បាន​ចាប់​ផ្ដើម​ធ្វើ​​​ឡើង​ដោយ​ អង្គការ​មូលនិធិ​ពិភព​លោក​សម្រាប់​ធម្មជាតិ​​ World Wide Fund for Nature (WWF) ក្នុង​គោល​បំណង​ដើម្បី​ផ្សព្វ​ផ្សាយ​​ឲ្យ​មាន​ការ​គាំ​ទ្រ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​​ការ​កើន​ឡើង​កម្ដៅ​ផែន​ដី។

 

ប្រទេស​ថៃ​បាន​ចូល​រួម​ចំណែក​​ក្នុង​​យុទ្ធនាការ​​មួយ​​ម៉ោង​សម្រាប់​ផែន​ដី​​​គិត​ចាប់​ពី​ឆ្នាំ​២០០៩​-២០១៥​ ដោយ​បាន​ជួយ​សន្សំ​ថាមពល​អគ្គិសនី​បាន​ ១២ ៣២៤ មេហ្គាវ៉ាត់​​ ស្មើ​នឹង​ ១១៧៣៩៤៤ ដុល្លារ និង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ ៧១១៤​តោន។

 

ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
 

ក្រៅ​ពី​ប្រទេស​ថៃ​ នៅ​បណ្ដា​ទី​ក្រុង​ធំ​ៗ​​មួយ​ចំនួន​ទៀត​លើ​ពិភព​លោក​បាន​ចូល​រួម​ប្រារព្ធ​ទិវា​មួយ​ម៉ោង​សម្រាប់​ផែន​ដី​​ផង​ដែរ​​ ទស្សនា​​ទិដ្ឋភាព​ខាង​ក្រោម៖

ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
ទិវា១ម៉ោង​សម្រាប់​ផែន​ដី​​​នៅ​បាងកក​ជួយ​សន្សំ​លុយ​បាន​ជាង​២​សែន​ដុល្លារ​
 

ចុចអាន៖ សន្សំសំចៃថាមពលដើម្បីការពារភពផែនដី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​​​​​​​​, bangkokpost, theguardian

​​​​​