Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)

កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple បាន​ប្រកាស​លក់​នូវ​ស្មាតហ្វូន សេរី​ថ្មី​របស់​ខ្លួន​គឺ iPhone SE ដែល​មាន​លក្ខណៈ​ស្ទើរ​តែ​ដូច iPhone 5S។ ក្រុមហ៊ុន Apple បាន​បើក​ការ​ទទួល​បញ្ជា​ទិញ​ពី​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី ២៤ មិនា​ខាង​មុខ​នេះ ហើយ​ទូរស័ព្ទ​សេរី​នឹង​មាន​លក់​ក្នុង​ហាង​នានា​របស់​ Apple នៅ​ថ្ងៃ ៣១ មិនា។ iPhone SE មាន​លក្ខណៈ​មិន​សូវ​ខុស​គ្នា​ពី​ ទូរស័ព្ទ​សេរី​មុន​ប៉ុន្មាន​ទេ គ្រាន់​តែ​សេរី​នេះ​ មាន​ ទំហំ​ផ្ទុក​ទិន្នន័យ​តែ​ពីរ ទំហំ​ប៉ុណ្ណោះ​គឺ 16GB និង 64GB មាន​អេក្រង់​ទំហំ ៤ អ៊ីង ទម្ងន់ ១១៣ ក្រាម មាន​កាមេរ៉ា ប្រភេទ iSight ទំហំ ១២MP ដែល​អាច​ថត​រូប​ភាព​វីដេអូ​កម្រិត 4K បាន​ ជាមួយ​ល្បឿន 30fps ចំណែក កាមេរ៉ា​មុខ ទំហំ ១,២MP អាច​ថត​រូប​ភាព​វីដេអូ កម្រិត 720p។

 

ក្នុង​កម្មវិធី​ដដែល​នេះ​ផង​ដែរ Apple ក៏​បាន​ប្រកាស​នូវ​ ឧបករណ៍​របស់​ខ្លួន​គឺ iPad Pro ដែល​មាន​ទំហំ​តូច​ជាង​មុន​មាន អេក្រង់​ត្រឹម ៩,៧ អ៊ីង ដំណើរ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9,3 ដែល​មាន ៤ ដូចជា Silver, Black, Gold និង Rose Gold មាន​ទំហំ​ផ្ទុក​ទិន្នន័យ ៣ ប្រភេទ​ផ្សេង​គ្នា​ដូជា 16GB, 128GB និង 256GB ដែល​ក្រុមហ៊ុន​អាច​នឹង​ដាក់​លក់​នៅ​ដើម​ខែ​មេសា​ខាង​មុខ។ បន្ថែម​ពី​លើ​នេះ​ Apple នូវ​បាន​បញ្ចេញ​ឧបករណ៍​ថ្មី​របស់​ខ្លួន​គឺ Smart Keyboard និង​ប៊ិក Apple Pecilដើម្បី​ប្រើ​ជាមួយ​ iPad Pro ជំនាន់​ក្រោយ​របស់​ខ្លួន ។

 

Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)Apple ប្រកាស​ដាក់​លក់​ iPhone SE និង iPad Pro ម៉ូដែល​ថ្មី​ចុង​ក្រោយ​សម្រាប់​ដើម​ឆ្នាំ ២០១៦ (វីដេអូ)

 

 

 

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com, techcrunch.com