ជនជាតិវៀតណាម ដុតសម្លាប់ខ្លួនឯង នៅមាត់បឹង

ភ្នំពេញ ៖ សាកសព ជនជាតិវៀតណាមម្នាក់ ត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចទួលក្រហមក មាត់បឹងត្នោតខាងលិច ភូមិកំពង់ព្រីងឃុំសិត្បូ ស្រុកស្អាងខេត្តកណ្ដាល ដោយមានស្នាមដុតរោលខ្លោច ក្រោយការសាកសួរក្រុមគ្រួសារ នគរបាលសន្និដ្ឋានថា ជនរងគ្រោះធ្វើ អត្តឃាតដោយដុតខ្លួនឯង ព្រោះមានជំងឺសតិមិននឹង។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាង យុំាងឃឿង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ ជាងសំណង់រស់នៅភូមិរាស សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នគរបាលបានបន្តថា មុនពេលកើតហេតុមានក្មេងឃ្វាលគោម្នាក់ បានទៅមើលគោ នៅមាត់បឹងត្នោតខាងលិច ក៏ប្រទះឃើញ សាកសពជនរងគ្រោះ រួចក៏បានរត់មកប្រាប់អ្នកស្រុក ទើបដឹងដល់នគរបាលមូលដ្ឋាន ហើយចុះពិនិត្យសាកសព ដោយមានការចូលរួមពីលោកមេភូមិ-ឃុំ ក្នុងការពិនិត្យ នោះ មន្ត្រីជំនាញ សន្និដ្ឋានថា ជនរងគ្រោះបានធ្វើអត្តឃាដដោយដុតសម្លាប់ខ្លួនឯង ដោយផ្អែកតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ថា កាលពីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីមកធ្វើការសំណង់ លុះដល់ម៉ោង១០គាត់ បានទូរស័ព្ទមករកប្តី ប៉ុន្តែទូរស័ព្ទមិនចូលពេលនោះ គាត់បានមកតាមរកប្តី ប៉ុន្តែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃកើតហេតុទើបមាន ក្មេងឃ្វាលគោប្រទះឃើញសាកសព។ ប្រពន្ធជនរងគ្រោះបានបន្តថា ប្តីរបស់គាត់មួយរយៈនេះមិនដឹងជាមានរឿងអ្វីទេ ចេះតែនិយាយថា ខ្លាចភ័យៗ ដោយកន្លង មកគាត់ធ្លាប់ព្យាយាម សម្លាប់ខ្លួនដោយអាកដៃ សម្លាប់ខ្លួន តែត្រូវក្មេងឃ្វាលគោប្រទះឃើញទាន់ មកប្រាប់បងប្អូនដឹកបញ្ជូនទៅព្យាបាលទាន់ ប៉ុន្តែពេលនេះគាត់សម្លាប់ខ្លួនបានសម្រេចហើយ៕

ជនជាតិវៀតណាម ដុតសម្លាប់ខ្លួនឯង នៅមាត់បឹង
ជនជាតិវៀតណាម ដុតសម្លាប់ខ្លួនឯង នៅមាត់បឹង
ជនជាតិវៀតណាម ដុតសម្លាប់ខ្លួនឯង នៅមាត់បឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត