តម្លៃ ប្រេងឥន្ធនៈ អតិបរមា នឹងត្រូវកំណត់ រៀងរាល់ ១០ថ្ងៃម្ដង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦នេះបានប្រកាសថា នឹងធ្វើការកំណត់ តម្លៃប្រងឥន្ធនៈ រៀងរាល់ ១០ថ្ងៃម្ដងជាប្រចាំ ក្នុងនោះក្រសួងក៏បាន បង្ហាញពីតម្លៃប្រេង ពីថ្ងៃទី២២ មីនា ដល់១ មេសា។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា " រៀងរាល់ដប់ថ្ងៃម្តង នឹងមានការ កំណត់តម្លៃ អតិបរមាជាថ្មីឡើងវិញយោងតាម ប្រកាសអន្តរក្រសួង លេខ ០៩៨ ពណ. អវឯ. ប្រក. ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពី ការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជា"។ ក្នុងនោះក្រសួងពាណិជ្ជកម្ម ក៏បានកំណត់តម្លៃអតិបរមា លក់រាយប្រេងឥន្ធនៈ ចាប់ថ្ងៃ២២ ខែមីនា ដល់ ០១ ខែមេសា ២០១៦ផងដែរ ដោយក្នុងនោះ ប្រេងសាំងស៊ុបពែរ មានតម្លៃ៣.២៥០៛/លីត្រ ,ប្រេងសាំងធម្មតាតម្លៃ ៣.១៥០៛/លីត្រ, ប្រេងសាំង ម៉ាស៊ូតតម្លៃ ២.៧៥០៛/លីត្រ៕

តម្លៃ ប្រេងឥន្ធនៈ អតិបរមា នឹងត្រូវកំណត់ រៀងរាល់ ១០ថ្ងៃម្ដង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត