មន្ដ្រី​យោធា​ស័ក្ដិ​៤​កន្លះ ខ្យ​ល់​គ​ស្លាប់​ក្នុង​រថយន្ដ

រាជធានី​ភ្នំ​ពេញ ៖ កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២១ ខែមីនា នៅ​ក្រសួងការពារជាតិ ស្ថិត​ក្នុង​ស​ង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​រថយន្ដ CRV ។ សាក្សី​ពី​កន្លែង​កើតហេតុ​បានបញ្ជាក់​ថា បុរស​ដែល​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ដ​នោះ​ត្រូវ​គេ​ស្គាល់​អត្ដសញ្ញាណ​ថា មានឈ្មោះ មាស សា​មឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាម​ន្ដ្រី​ស័ក្ដិ​៤​កន្លះ បម្រើ​ការ​នៅ​ក្រសួងការពារជាតិ ស្នាក់​នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រសួងការពារជាតិ​ដូច​សព្វដង តែ​មួយសន្ទុះ​ក្រោយមក​គេ​សង្កេត​ឃើញ​ថា រូប​គាត់​ដូច​ជា​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ហើយ​បាន​ដើរ​ចូល​ទៅ​សម្រាក​ក្នុង​រថយន្ដ​របស់​ខ្លួន​ម៉ាក CRV បន្ទាប់​មក​គេ​ក៏​ឃើញ​បែកពពុះមាត់​ស្លាប់​តែ​ម្ដង ។ បច្ចុប្បន្នសាកសព​ដែល​ជាម​ន្ដ្រី​យោធា​ស័ក្ដិ​៤កន្លះ ដូច​មាន​អត្ដសញ្ញាណ​ខាងលើ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ដ​ស្វាយ​ដង្គំ រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត