យុវជនម្នាក់ ​ឃើញរ៉ូឡូចតចោល ឡើងជិះ​ រអិលកិនក្មេងប្រុស ​អាយុ២ឆា្នំស្លាប់

ខេត្តពោធិសាត់ ៖ យុវជន​ម្នាក់​ទំនង​អផ្សុក​ពេក​ ឃើញ​រ៉ូ​ឡូ​កិន​ថ្ម​ ចត​ទុក​ចោល ក៍​ឡើង​ជិះ​ បើក​សាកល្បង បណ្តាល​ឲ្យ​រអិល​ កិន​ក្មេង​ប្រុស​ម្នាក់ ​ធ្លាយ​ពោះវៀន​ស្លាប់ ។ ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី ២១ មីនា ២០១៦ នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។

ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ លី សៀវ​ឡាយ អាយុ​២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ចំណែក​យុវជន​ ដែល​ឡើង​ជិះ​រ៉ូ​ឡូ​ខូច​ គេ​ចត​ចោល និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ឈ្មោះ សៅ ឌី អាយុ​២១​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ទឹក​ស្រោច​ថ្នល់​ជាតិ​ លេខ​៥៥ ដែល​កំពុង​ស្ថាបនា និង​មានស្រុក​កំណើត​ នៅ​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​សួរនាំ​យុវជន​បង្ក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

យុវជនម្នាក់ ​ឃើញរ៉ូឡូចតចោល ឡើងជិះ​ រអិលកិនក្មេងប្រុស ​អាយុ២ឆា្នំស្លាប់
យុវជនម្នាក់ ​ឃើញរ៉ូឡូចតចោល ឡើងជិះ​ រអិលកិនក្មេងប្រុស ​អាយុ២ឆា្នំស្លាប់
យុវជនម្នាក់ ​ឃើញរ៉ូឡូចតចោល ឡើងជិះ​ រអិលកិនក្មេងប្រុស ​អាយុ២ឆា្នំស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត