សកម្មភាពដ៏ឃោរឃៅជ្រលក់ កូនមាន់ឲ្យមានពណ៌ចម្រុះ (មានវីដេអូ)

ប្រិយមិត្ដមួយចំនួន ប្រហែលជាធ្លាប់ឃើញ ឬធ្លាប់ទិញ កូនមាន់ៗ តូចៗដែលមានពណ៌ចម្រុះ នៅតាមទីផ្សារ ក៏ដូចជាច្រើនឆ្នាំមុន មានអ្នកលក់មួយចំនួន បានដាក់លក់ កូនមាន់ៗ និងសត្វកំភេន នៅតាមច្រកផ្លូវនៃសាលារៀន ដើម្បីឲ្យសិស្សានុសិស្សទិញជាដើម។

យ៉ាងណាមិញ នាពេលថ្មីៗនេះ វីដេអូខ្លីមួយ ទាក់ទងនឹងការធ្វើកូនមាន់ឲ្យមានពណ៌ចម្រុះ ត្រូវបានចែកចាយពាសពេញ បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសធ្វើឲ្យអ្នកស្រឡាញ់សត្វមានការខឹងសម្បារយ៉ាងខ្លាំង សម្រាប់ទង្វើរមួយនេះ។ ក្រឡេកមកមើលវីដេអូ នោះប្រិយមិត្ដនឹងឃើញ មនុស្សម្នាក់ពាក់ស្រោមដៃ បានដាក់កូនមាន់មួយចំនួន ចូលទៅក្នុងចានជ័រធំ និងបានចាក់ថ្នាំពណ៌បៃតង ពីលើកូនមាន់ទាំងនោះ ច្របល់ចូលគ្នា ហាក់ដូចជាកំពុងតែប្រលាក់សត្វមាន់ឲ្យចូលរសជាតិ ដែលធ្វើឲ្យកូនមាន់រងគ្រោះទាំងនោះ ម្ដងហោះឡើងលើម្ដងចុះក្រោម ខណៈដែលពួកវានៅមានជីវិតនោះឡើយ។ បន្ទាប់ពីលាយសព្វថ្នាំទៅលើកូនមាន់ទាំងនោះ ពួកវាត្រូវបានគេចាក់ចេញ ចូលក្នុងប្រអប់មួយផ្សេងទៀត ទំនងជាហាលឲ្យស្ងួត ដើម្បីយកពួកវាទៅលក់ ឬប្រើប្រាស់ ទៅតាមតម្រូវការរបស់អ្នកលក់។

ទោះជាយ៉ាងណា វីដេអូមួយនេះ មិនបានធ្វើឲ្យអ្នកមើល មានការកោតសរសើរអ្វីនោះទេ ដែលវីដេអូនេះទទួលបាននូវការរិះគន់ និង ការមិនពេញចិត្ដជាខ្លាំង សម្រាប់ទង្វើរឃោរឃៅរបស់ម្ចាស់កូនមាន់ទាំងនេះ។ ចុះសម្រាប់ប្រិយមិត្ដយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត