ញាក់សាច់! សត្វក្របីឡើង.ក ២ក្បាល រត់មកជល់គ្នា ទាំងកំរោល លទ្ធផលចុងក្រោយ គួរឲ្យអាណោចអាធ័ម (មានវីដេអូ)

ចិន៖ វីដេអូមួយខ្សែ បានបង្ហាញឲ្យឃើញ ពីសកម្មភាព ដ៏គួរឲ្យរន្ធត់ រវាងសត្វក្របី ២ក្បាល ដែលបានរត់មកជល់គ្នា ទាំងកំរោល ប៉ុន្តែចុងក្រោយ ទទួលបានលទ្ធផល គួរឲ្យអាណោចអាធ័ម។

ញាក់សាច់! សត្វក្របីឡើង.ក ២ក្បាល រត់មកជល់គ្នា ទាំងកំរោល លទ្ធផលចុងក្រោយ គួរឲ្យអាណោចអាធ័ម (មានវីដេអូ)

វីដេអូមួយខ្សែនោះ ត្រូវគេដឹងថា បានថតនៅក្នុងប្រទេសចិន ប៉ុន្តែមិនបានដឹង ពីទីតាំងជាក់លាក់ឡើយ ដោយបង្ហាញឲ្យឃើញ សត្វក្របីឡើង.ក ២ក្បាល រត់មកជល់គ្នា ទាំងកំរោល ខណៈមនុស្សជាច្រើន ឈរជាជួរ និងស្រែកហ៊ោ លើកទឹកចិត្ត ដល់សត្វក្របី ទាំង២ក្បាលនោះ។

យ៉ាងណាមិញ ទិដ្ឋភាពដ៏គួរឲ្យរន្ធត់ ញាក់សាច់ បានកើតឡើង បន្ទាប់ពីសត្វក្របី ២ក្បាលនោះ បានជល់ទង្គិចក្បាលគ្នា ទាំងកំរោល ពេញទំហឹង បណ្តាលឲ្យដេកដួល ទៅលើដី រៀងៗខ្លួនតែម្តង។ ជាមួយគ្នានេះដែរ ឈាមយ៉ាងច្រើន ក៏បានហូរចេញមក ខណៈក្រុមមនុស្សទាំងនោះ បានប្រញាប់ រត់ទៅជួយសង្គ្រោះ ពួកវា។ ទោះបីជាយ៉ាងណា ប្រភពមិនបានដឹងថា សត្វក្របី ទាំង២ក្បាលនោះ ងាប់ ឬក៏រស់ឡើយ។

គួរបញ្ជាក់ផងដែរថា ការប្រជល់សត្វក្របី គឺជាកីឡា ដ៏មានប្រជាប្រិយភាពមួយ នៅភាគខាងត្បូង ប្រទេសចិន ហើយក៏មានការប្ររព្ធ ពិធីបុណ្យប្រជល់សត្វក្របី ជារៀងរាល់ឆ្នាំ ផងដែរ៕

ទៅទស្សនាទិដ្ឋភាព ដ៏ញាក់សាច់នោះ ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត