បុរសម្នាក់ មិនយកលុយដ៏ក្រាស់ក្រែល សុខចិត្តព្រលែងអណ្តើក ចូលក្នុងសមុទ្រវិញ ដើម្បី…

ចិន៖ បុរសនេសាទម្នាក់ ចាប់បានអណ្តើកដ៏ធំមួយក្បាល ហើយសុខចិត្តព្រលែងចូល ទៅក្នុងសមុទ្រវិញ ទោះបីជាមានអ្នកណាឲ្យលុយគាត់​ រាប់លានក៏គាត់នៅតែមិនព្រមលក់ឲ្យដែរ។

កាលពីពេលថ្មីៗកន្លងទៅនេះ មានអ្នកនេសាទ នៅក្នុងខេត្ត Fujian ប្រទេសចិនម្នាក់ ចាប់បានអណ្តើកដ៏ធំហើយស្រស់ស្អាតមួយក្បាលដោយសំណាញ់ តែរូបគាត់បានសម្រេចចិត្ត ព្រលែងចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយវិញ ប្រសើរជាងយកលុយដ៏ក្រាស់ក្រែល។

បើតាមសេចក្តីរាយការណ៍ របស់ប្រភពព័ត៌មាន NetEase បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទសប្តាហ៍មុន លោក Li Awei និងមិត្តភក្តិរបស់គាត់ជាច្រើននាក់ទៀត បានទៅនេសាទត្រីនៅសមុទ្រ ក្បែរភូមិគាត់ដូចសព្វដង។ ដោយឡែកថ្ងៃដដែលនោះផងដែរ រូបគាត់បានទៅទាញសំណាញ់ដាក់ត្រីរបស់គាត់ឡើង តែចម្លែកត្រង់ថាវាធ្ងន់ជាងសព្វដង ទើបគាត់បានហៅមិត្តភក្តិឲ្យមកជួយលើក ចៃដន្យស្រាប់តែប្រទះឃើញ អណ្តើកដ៏ធំ និងមានរូបរាងដ៏ស្រស់ស្អាតមួយក្បាលនោះតែម្តង។ លោក Li បានបន្តប្រាប់អ្នកយកព័ត៌មានទៀតថា អណ្តើកដ៏ស្រស់ស្អាតនោះ មានប្រវែង ១០៧សង់ទីម៉ែត្រ ទំហំ ៧៣សង់ទីម៉ែត្រ និងទម្ងន់ ៦៧.៥គីឡូក្រាម។

បុរសម្នាក់ មិនយកលុយដ៏ក្រាស់ក្រែល សុខចិត្តព្រលែងអណ្តើក ចូលក្នុងសមុទ្រវិញ ដើម្បី...

ក្រោយមកអ្នកភូមិរបស់គាត់ម្នាក់ ហ៊ានទិញវាក្នុងតម្លៃ ១០.០០០យ័ន (ប្រមាណជា ១,៥៥០ដុល្លារអាមេរិក) តែគាត់បានបដិសេធ សុខចិត្តព្រលែងវាចូលទៅក្នុងសមុទ្រវិញ។ បើតាមជំនឿអ្នកស្រុកបានឲ្យដឹងដែរថា ការជួបប្រទះនូវសត្វអណ្តើកដ៏ធំបែបនេះ នាំមកនូវជោគលាភល្អ ទើបមិនលក់យកកម្រៃ សុខចិត្តព្រលែងវាទៅវិញ ព្រោះខ្លាចជួបនូវគ្រោះកាចចង្រៃ៕

បុរសម្នាក់ មិនយកលុយដ៏ក្រាស់ក្រែល សុខចិត្តព្រលែងអណ្តើក ចូលក្នុងសមុទ្រវិញ ដើម្បី...
បុរសម្នាក់ មិនយកលុយដ៏ក្រាស់ក្រែល សុខចិត្តព្រលែងអណ្តើក ចូលក្នុងសមុទ្រវិញ ដើម្បី...
បុរសម្នាក់ មិនយកលុយដ៏ក្រាស់ក្រែល សុខចិត្តព្រលែងអណ្តើក ចូលក្នុងសមុទ្រវិញ ដើម្បី...
បុរសម្នាក់ មិនយកលុយដ៏ក្រាស់ក្រែល សុខចិត្តព្រលែងអណ្តើក ចូលក្នុងសមុទ្រវិញ ដើម្បី...

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត