កូនតិរច្ឆាន កាប់​ម្តាយ​រហូតដេកពេទ្យ

6 Videos


កោះកុង : នៅវេលា​ម៉ោង​ប្រមាណ​ជាង ១០ ព្រឹក នា​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៦ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​នៅ​ចំណុច​ឃិ​ង​ខូង ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដោយ​កូន​បង្កើតបាន​កាប់​ម្តាយ​ខ្លួនឯង​បន្ទាប់ពី​សុំ​លុយ​មិនបាន ។​

កូនតិរច្ឆាន កាប់​ម្តាយ​រហូតដេកពេទ្យ

M88


​ លោក អ៊ឹង អន់ ( ប្តី​ជនរងគ្រោះ ) ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ បាន​ថ្លែងឱ្យដឹងថា នៅវេលា​ម៉ោង ៨ នឹង ២០ នាទី​ព្រឹក ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៦ មុនពេល​កើតហេតុ កូនប្រុស​របស់គាត់​ឈ្មោះ អូន សេរី​វុ​ធ ហៅ អា​ដាំ ( ជនសង្ស័យ ) អាយុ ២១ ឆ្នាំ បាន​ទារលុយ​ពី​ម្តាយ ( ជនរងគ្រោះ ) ដើម្បី​ទិញ​នំ និង អូ​ឈិ ម្តាយ​ក៏បាន​ឆ្លើយថា អញ​ដាំបាយ​រួចហើយ​ស៊ី​ទៅ ពេលនោះ​កូនប្រុស​តិរច្ឆាន ក៏បាន​សំឡុត​ម្តាយ​ថា «​ម៉ែ​ឯង​ខ្ញុំ​ឱ្យ​ទិញ​អត់​ព្រម​ទិញ​ទេ​» ពេលនោះ​អ្នក​ទាំង ២ ក៏បាន​ឈ្លោះប្រកែក​គ្នា ។​

កូនតិរច្ឆាន កាប់​ម្តាយ​រហូតដេកពេទ្យ

​ប្រភព​បាន​បន្តថា ពេលនោះ​រូបគាត់ ( ប្តី​ជនរងគ្រោះ ) ក៏បាន​ដើរទៅ​រែក​ធ្យូង​មក​ទុក ស្រាប់តែ​ដល់​ពាក់​កណ្តាលផ្លូវ​ចម្ងាយ​ពី​ឡធ្យូង​ប្រមាណ ១០០ ម៉ែត្រ ក៏​ស្រាប់តែ​បានឮ​សំឡេង​ប្រពន្ធ ( ជនរងគ្រោះ ) ស្រែកថា «​ជួយ​ផង ! អា​ដាំ​កាប់​អញ​ងាប់​ហើយ !» ពេលឮ​ដូចនេះ គាត់​ក៏បាន​ដាក់អម្រែក​ចុះ រត់​មកជួយ​ប្រពន្ធ ឃើញ​ឈាម​ដាប​ពេញ​ដងខ្លួន ក្នុង​ថ្លុកឈាម ហើយ​កូនប្រុស​របស់គាត់​បាន​រត់​បាត់ ។

​ពេល​ឃើញ​ហេតុការណ៍​នេះ​ កើតឡើង គាត់​ក៏បាន​ទូរស័ព្ទ​ទៅប្រាប់​កូនស្រី​ម្នាក់ទៀត ។ មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ ហើយក៏​បញ្ជូន​ប្រពន្ធ​របស់គាត់​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ ។​

កូនតិរច្ឆាន កាប់​ម្តាយ​រហូតដេកពេទ្យ

​ប្រភព​បានលើកឡើង​បន្ថែមថា សកម្មភាព​របស់​កូនប្រុស​គាត់ ( ជនសង្ស័យ ) កន្លងមក ប្រើប្រាស់​គ្រឿងញៀន មិន​ស្តាប់បង្គាប់​ឪពុកម្តាយ និង គំរាមកំហែង​ម្តាយ​រហូត​មាន​បញ្ហា​កើតឡើង​បែបនេះ ។ ចំណែកឯ​សមត្ថកិច្ច​ក៏បាន​ឱ្យដឹង​ដែរ​ថា ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​រុករក​ជនសង្ស័យ​ដើម្បី​យកមក​ចាត់ការ​ ទៅតាម​ផ្លូវច្បាប់ ៕

​​                                                                                             ​អ៊ួ​ង វឹង