​នារី ២ នាក់​រងរបួស​ធ្ងន់​ដោយសាររថយន្ត​ឡង់​គ្រី​ស័​របុក​ម៉ូតូ​គ្លិ​ក​ពីក្រោយ

6 Videos


​ភ្នំពេញ : នារី​ពី​នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​រថយន្ត​ឡង់​គ្រី​ស័របើ​ក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​បន្ត​ល្បឿន​បើក ​គេចខ្លួន​បាត់ស្រមោល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៤ និង ០៥ នាទី​ទៀបភ្លឺ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៦ នៅ​ខាង​ជើងវត្ត​ទួល​ទំពូង តាម​បណ្ដោយ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង ៣ ខណ្ឌចម្ការមន ។​

​នារី ២ នាក់​រងរបួស​ធ្ងន់​ដោយសាររថយន្ត​ឡង់​គ្រី​ស័​របុក​ម៉ូតូ​គ្លិ​ក​ពីក្រោយ

M88


​ បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​នារី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឃ្លិ​ច ព័ណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1G.2630 ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​ល្មម និង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ឡង់​គ្រី​ស័​រ ព័ណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មួយគ្រឿង បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ក៏​ជ្រុល​មក​បុក​ពីក្រោយ​ចំ​ម៉ូតូ​រងគ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​នារី ២ នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ចំណែកឯ​រថយន្ត​ឡង់​គ្រី​ស័​រ ក្រោយពី​បង្កហេតុ​រួច​ក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល​តែម្ដង ។

​នារី ២ នាក់​រងរបួស​ធ្ងន់​ដោយសាររថយន្ត​ឡង់​គ្រី​ស័​របុក​ម៉ូតូ​គ្លិ​ក​ពីក្រោយ

​ ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ភ្លាមៗ ដោយឡែក​ម៉ូតូ​រង​ការ​ខូច​ខាង​យ៉ាងដំណំ​ផងដែរ ហើយ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រងចាំ​ប្រគល់​ឲ្យ​ម្ចាស់​នៅ​ពល​ក្រោយ ៕

                                                                                    ( ប្រភព : TV5 )

​នារី ២ នាក់​រងរបួស​ធ្ងន់​ដោយសាររថយន្ត​ឡង់​គ្រី​ស័​របុក​ម៉ូតូ​គ្លិ​ក​ពីក្រោយ