អតីត​មេ​បញ្ចា​ការ​កាំភ្លើង​ធំ​អាយុ ១០៣ ឆ្នាំ ស្រេកឃ្លាន​អាហារ​ខ្លាំងពេក​ទៅរក​បាយ​វត្ត​

6 Videos


​គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់ ដែល​លោកតា​ម្នាក់​មាន​ព្រះជន្ម ១០៣ ឆ្នាំ ទៅហើយ ដោយសារតែ​លោកតា​ស្រេកឃ្លាន​ខ្លាំងពេក ក៏បាន​សម្រេចចិត្ត​ដើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ឆ្ងាយ ទៅ​សំពះ​ព្រះសង្ឃ​ក្នុង​វត្ត ដើម្បី​បាន​អាហារ​ទទួលទាន ។ ​ដោយមាន​ការនឿយហត់​អស់កម្លាំង និង ឈឺ​ជើង​ផង​នោះ លោកតា​ក៏បាន​ឈប់សម្រាក​តាមផ្លូវ​តែម្នាក់ឯង ដែល​មិនទាន់​អាច​ដើរ​ទៅដល់​វត្ត អូរ​ថែ​ល ដែល​ស្ថិត​ក្នុងភូមិ​ពូ​តាង ឃុំ​ពូ​ជ្រី ស្រុក​ពេជ្រ​ចិន្តា ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់​លោកតា ។

អតីត​មេ​បញ្ចា​ការ​កាំភ្លើង​ធំ​អាយុ ១០៣ ឆ្នាំ ស្រេកឃ្លាន​អាហារ​ខ្លាំងពេក​ទៅរក​បាយ​វត្ត​

M88


តែ​ពេលនោះ លោកតា​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​បានធ្វើ​ដំណើរ​តាមផ្លូវ ក៏​ប្រទះឃើញ​លោកតា ក៏បាន​ឈប់​រថយន្ត​ចុះទៅ​សួរនាំ តែ​ត្រូវ​លោកតា​ស្តាប់​មិនឮ និយាយ​មកវិញ​ខ្សាវៗ​ថា គាត់​ចង់ទៅ​វត្ត ក៏​នាំគ្នា​ជូន​លោកតា​ដឹក​តាម​រថយន្ត​ទៅដល់​វត្ត​តែម្តង ។​ ​ពេលទៅដល់​វត្ត អូរ​ថែ​ល នោះ ត្រូវ​លោកតា​អាចារ្យ​ម្នាក់​រៀបរាប់​ពី​ប្រវត្តិ​សង្ខេប​របស់​​លោកតា​ឱ្យដឹងថា គាត់​មានឈ្មោះ​ឡេង ឆេង អាយុ ១០៣ ឆ្នាំ ជា​អតីត​មេបញ្ជាការ​កងកាំភ្លើងធំ ជំនាន់​សម្តេចឪ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។ សព្វថ្ងៃ​គាត់​រស់នៅ​ជាមួយ​កូនៗ ដែលមាន​ជីវភាព​ក្រខ្សត់​ណាស់​រក​ព្រឹក​ខ្វះ​ល្ងាច ។

អតីត​មេ​បញ្ចា​ការ​កាំភ្លើង​ធំ​អាយុ ១០៣ ឆ្នាំ ស្រេកឃ្លាន​អាហារ​ខ្លាំងពេក​ទៅរក​បាយ​វត្ត​

ហើយ​គាត់​តែងតែ​មក​វត្ត​ជារឿយៗ ដើម្បី​បាន​ចំណីអាហារ​ហូប​រស់​មួយពេលៗ និង មក​ស្តាប់ធម៌​អារ​ជាមួយ​ព្រះសង្ឃ​ផងដែរ ។​ ​អ្នកយកព័ត៌មាន​ប្រចាំ​នៅ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​បានឮ និង ឃើញជាក់ស្តែង​នោះ លោក​មាន​ក្តី​អាណិត ក៏បាន​ជូន​ថវិកា​បន្តិចបន្តួច​ដល់​លោកតា​ផងដែរ ។ ហើយ​សង្ឃឹមថា នឹងមាន​សប្បុរសជន​ដទៃទៀត ជួយ​លោកតា​អាយុ ១០៣ ឆ្នាំនេះ ជា​បន្តបន្ទាប់​ទៀត​នៃ​ជីវិតចុងក្រោយ​របស់គាត់ ៕​សុថា​ត់​

អតីត​មេ​បញ្ចា​ការ​កាំភ្លើង​ធំ​អាយុ ១០៣ ឆ្នាំ ស្រេកឃ្លាន​អាហារ​ខ្លាំងពេក​ទៅរក​បាយ​វត្ត​អតីត​មេ​បញ្ចា​ការ​កាំភ្លើង​ធំ​អាយុ ១០៣ ឆ្នាំ ស្រេកឃ្លាន​អាហារ​ខ្លាំងពេក​ទៅរក​បាយ​វត្ត​