ការធ្វើ​ប័ណ្ណបើកបរ ឆៀក​ឡាន និង ស្លាក​លេខ​នឹងមាន​ភាពងាយស្រួល​ជាង​មុន​

6 Videos


​ភ្នំពេញ : លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ហើយ​ដែល​នឹងត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ឱ្យទៅ​ទទួល​តំណែង​ជារ​ដ្ខ​មន្ត្រី​ក្រសួង​សាធារណការ​នា​ខែមេសា ខាងមុខ​បាន​ថ្លែងថា ចំពោះ​ការងារ​ដែលជា​អាទិភាព​លោក​ត្រូវធ្វើ​មុនគេ​បង្អស់​ក្នុង​ការចូលទៅ​កាន់តំណែង​ក្រសួង​សាធារណការ​នោះ​គឺ​លោក​នឹង​ជំរុញ​ការធ្វើ​ប័ណ្ណបើកបរ ឆៀក​ឡាន និង ស្លាក​លេខ​ឱ្យមាន​ភាពងាយស្រួល ហើយ​ឆាប់រហ័ស​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ។

ថ្លែងប្រាប់​បណ្តាញ​សារ​ព័ត​មាន​ក្រោយពី​លោក​បាន​អញ្ជើញ​ចូលរួម​បើក​វេទិកា វិស័យ​ពាណិជ្ជកម្ម និង អប់រំ​នៅ​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បានឱ្យដឹងថា នៅពេល​ទៅកាន់​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​លោក​នឹង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន ដូចជា បញ្ហា​ដឹកជញ្ជូន​ឱ្យបាន​លឿន​បំផុត​ផ្ដល់​សេវាសាធារណៈ​ឱ្យបាន​លឿន ដើម្បី​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​លំបាក ឬ​យឺតយ៉ាវ ។

M88


ចំពោះ​ក្នុង​ការធ្វើ​ប័ណ្ណបើកបរ ធ្វើ​ស្លាក​លេខ ឆៀក​ឡាន លោក​នឹងធ្វើ​ការវាយលុក​មុនគេ​បង្អស់​ក្នុង​កិច្ច​ការសំខាន់ៗ​ទាំងនេះ ។​ ​លោក​បាន​បន្ត​ឱ្យដឹងថា លោក​ធ្លាប់​កាន់​ក្រសួង​សាធារណការ​មួយ​អាណត្តិ​ដែរ ហេតុនេះ​នៅពេល​ចូលកាន់​តំណែង​ក្រសួង​នេះ​ម្តងទៀត​នឹង​ខិតខំ​ធ្វើ​យា់ង​ណា​ឱ្យមាន​ការរីកចម្រើន​ក្នុង​ការផ្តល់សេវា​ឱ្យបាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងនេះ​នឹង​ខិតខំ​កសាង​ផ្លូវ​ឱ្យបាន​ល្អ រៀបចំ​យ៉ាងណា​ឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​មានតម្លៃ​ទាប ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​កាន់តែ​បាន​ច្រើន និង ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យបាន​ច្រើន​ដើម្បី​ប្រលងប្រជែង​ជា​​មួយ​ប្រទេស​ដទៃទៀត ។​

ដោយ​ធ្លាប់​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​កាលពីមុន​មក​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដែរ​ថា​ “​ចំពោះ​ការរៀនសូត្រ​គឺ​មិន​ត្រូវការ​ពេលវេលា​ច្រើន​ទេ ព្រោះ​ខ្ញុំ​ធ្លាប់​កាន់​ហើយ ហេតុនេះ​ការរៀនសូត្រ​ឡើងវិញ មិនយូរ​ទេ ខ្ញុំ​បាន​កសាង​ផ្លូវ​ច្រើន​ហើយ អញ្ចឹង​មិនយូរ​ទេ ។ សូម​ទុកពេល​ឱ្យ​ខ្ញុំ​បន្តិច​ដើម្បី​សិក្សា​មើល​ឡើងវិញ ព្រោះថា​ខ្ញុំ​ចេញមក​យូរ​ដែរ​តាំងតែ​ពី​ឆ្នាំ ២០០៨ មក តែ​មិន​អី​ទេ ទៅវិញ​រៀនសូត្រ​បាន​លឿន​ទេ​” ។​ ​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ដែរ​ថា​”​សុំ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បារម្ភ​ពេក ខ្ញុំ​ទៅកាន់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​សន្យាថា នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ទោះ​មិនបាន ១០០ ភាគរយ ក៏បាន​ច្រើន​ដែរ​ពិសេស​ការធ្វើ​ប័ណ្ណបើកបរ ឆៀក​ឡាន​…”​។

​លោក​ស៊ុនចាន់ថុល​បានបញ្ជាក់​បន្ថែមថា ក្នុង​ការទទួល​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ខាងមុខ​លោក​នឹងខិត​ខំ​ថែទាំ​ផ្លូវថ្នល់ និង កសាង​ថ្មី​បន្ថែមទៀត ពង្រីក​កំពុងផែ ស្តារ​ផ្លូវ​រទេះភ្លើង ដើម្បី​សំដៅ​យ៉ាងណា​ជួយ​ឱ្យ​តម្លៃ​ការដឹកជញ្ជូន​មានតម្លៃ​ថោក​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង ៕​ដេប៉ូ​