កាច់​សោក​ម៉ូតូ​ក្នុង​វត្ត ត្រូវ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

​កំពង់ឆ្នាំង:
ជនសង្ស័យ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព កាច់​សោ​ក​ម៉ូតូ​ក្នុង​វត្ត កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ត្រូវបាន​សមត្ថកិច្ច​នគ​របាល និង​អាវុធហត្ថ ឃាត់ខ្លួន​បាន បន្ទាប់ពី​បានធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​របស់ ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ដែល​ចូល​លួច​កាច់​សោក​ម៉ូតូ ឈ្មោះ​វ៉ាន នឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ម្ចាស់​ម៉ូតូ បាន​ទុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-៤៤៤០ នៅក្នុង​វត្ត​ខ្យា​ង ពេលនោះ​ក៍​ស្រាប់តែ​ជនសង្ស័យ​រូបនេះ បាន​ចូលមកក្នុង​វត្ត ហើយ​ឃើញ​ម៉ូតូ​ទុកចោល ក៍​ដើរ​ចូលមក​ធ្វើ​សកម្មភាពកាច់ក​ម៉ូតូ ពេលនោះ ប្រជាពលរដ្ឋ ដែល​នៅ​ទីនោះ បានឃើញ ក៍​នាំគ្នា​ស្រែក​ផ្អើលឆោឡោ និង​ប្តឹង​សមត្ថកិច្ច​ព័ទ្ធ ចាប់បាន​តែម្តង​។​

​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច បាន​រកឃើញ​មាន សោ​ដែក​អក្សរ​តេ​មួយ​។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី ៕V/S

កាច់​សោក​ម៉ូតូ​ក្នុង​វត្ត ត្រូវ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​