​ប្រគល់​ផ្ទះ​ក្រហម ២​ខ្នង ជូន​ពលរដ្ឋ​ទីទ័លក្រ ជរា​និង​ពិការ នៅ​ម៉ាឡៃ​

បន្ទាយមានជ័យ:
មន្ត្រី​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន និង​សប្បុរសជន បានប្រគល់​ផ្ទះ​ក្រហម ២ ខ្នង ជូន​ពលរដ្ឋ​ទីទ័លក្រ ជរា និង​ពិការ នៅ​ភូមិ​ក្បាលស្ពាន ឃុំ​-​ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​។ ការប្រគល់​នេះ ធ្វើឡើង​ក្នុងឱកាស​ចូលរួម អបអរ​ទិវា​អន្តរជាតិ​នារី​ផងដែរ ក្រោម​វត្តមាន​លោកស្រី នួ​ម សុភ័ណ តំណាងរាស្ត្រ និង​លោក សួន បវរ អភិបាលរង ខេត្តបន្ទាយមានជ័យ ។
   
​ផ្ទះ​ឈើ​ទាំង​២​ខ្នង សង់​ជាប់​គ្នា​នោះ គឺ​ម្ចាស់ផ្ទះ និង​ញាតិមិត្ត បាន​ចំណាយ​លើ​គ្រឿងសំណង់​។ តែ​ក្រុមការងារ​ស្ត្រី រួមមាន​អ្នកស្រី ម៉េង គឹម​ហួយ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​, អ្នកស្រី ឃឹ​ង សវត​នី ប្រធាន​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន តំបន់​ម៉ាឡៃ ព្រមទាំង​ការ​ជ្រោមជ្រែង​ពី​លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ និង​ក្រុមការងារ​ផង បាន​ជួយ​ដំបូល​ស័ង្កសី ដែកគោល ប៊ូឡុង ចាក់គ្រឹះ​បេតុង និង​ថ្លៃ​ជាង​។​
 
​ពលរដ្ឋ​ត្រូវ​ទទួលផល​នោះ ១-​គ្រួសារ​លោកតា ឡុង លន អាយុ​៨២​ឆ្នាំ និង​លោកយាយ ថូ ញ៉ឹង អាយុ​៦៦​ឆ្នាំ និង​២-​គ្រួសារ​លោក គឹម ឡាយ អាយុ​៦១​ឆ្នាំ និង​អ្នកស្រី នឿ​ង ឌី​។​

​ក្នុងឱកាស​នោះ លោក សួន បវរ និង​មន្ត្រី ក៏បានផ្តល់​នូវ​អំណោយ​ជា​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​គ្រឿង​ហូបចុក​ផ្សេងទៀត ព្រមទាំង​ថវិកា​ដល់ គ្រួសារ​ទាំង​២​នេះ​ផងដែរ​៕V/S

​ប្រគល់​ផ្ទះ​ក្រហម ២​ខ្នង ជូន​ពលរដ្ឋ​ទីទ័លក្រ ជរា​និង​ពិការ នៅ​ម៉ាឡៃ​

​ប្រគល់​ផ្ទះ​ក្រហម ២​ខ្នង ជូន​ពលរដ្ឋ​ទីទ័លក្រ ជរា​និង​ពិការ នៅ​ម៉ាឡៃ​

​ប្រគល់​ផ្ទះ​ក្រហម ២​ខ្នង ជូន​ពលរដ្ឋ​ទីទ័លក្រ ជរា​និង​ពិការ នៅ​ម៉ាឡៃ​