ACU កោះប្រជុំ​បណ្តឹង​របស់​ក្រុមយុវជន តែ​លោក​កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី អវត្តមាន​

ភ្នំពេញ:
​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២២​ខែមីនា​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​បណ្តឹង​របស់​ក្រុមយុវជន​ដែល​បានដាក់​ពាក្យ​ប្តឹង​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ សង្ស័យ​ផ្តល់​លុយ​ឲ្យ​ស្រី​ស្នេហ៍ ទិញ​ដី ទិញ​ផ្ទះ ក្រោម​អធិបតីភាព​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​នេះដែរ លោក​កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ មិនមាន​វត្តមាន​នៅក្នុង​អង្គប្រជុំ​ពិភាក្សា​នេះ​ទេ​។

មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាលក់ថា ចំពោះចំណុច ៣
ដែលចាប់អារម្មណ៍ ទី១ ម្ចាស់បណ្តឹងរៀបរាប់ពីអំពើអសីលធម៌របស់លោកកឹម សុខា។ ទី២ ម្ចាស់បណ្តឹងស្នើអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យលើសម្លេងខ្សែអាត់។ ៣ ម្ចាស់បណ្តឹងរាយការណ៍ពីការទិញដី ផ្ទះឲ្យស្រីស្នេហ៍។

មន្ត្រីដដែល បន្តថា ករណីទី១ គឺជាការមានស្រីស្នេហ៍ អាចជាតម្រុយពាក់ព័ន្ធអំពើភិត (មាត្រា៧ច្បាប់ស្តីពីឯកព័ន្ធភាព) ជាបទល្មើសទូទៅ មិនមែនបង្ហាញពីអំពើពុលរលួយ។
 ករណីទី២ ខ្សែអាត់សម្លេងមិនមែនជាករណីពុករលួយ អង្គភាពប្រឆាំងអំពើ
ពុករលួយ មិនមានសមត្ថកិច្ចដោះស្រាយទេ ជាប្រភេទបទល្មើសមជ្ឈិម បទល្មើសព្រហ្មទណ្ឌទូទៅ។ ហេតុនេះអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរធ្វើការស៊ើបអង្កេត ពីព្រោះជាបទល្មើសទូទៅ៕​

ACU កោះប្រជុំ​បណ្តឹង​របស់​ក្រុមយុវជន តែ​លោក​កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី អវត្តមាន​

ACU កោះប្រជុំ​បណ្តឹង​របស់​ក្រុមយុវជន តែ​លោក​កឹម សុខា និង​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី អវត្តមាន​