ក្រុមហ៊ុន​ Alibaba​ បា​នក្លាយជា​ក្រុមហ៊ុន​លក់​រាយ​ដ៏ធំ​ជាង​គេ​បំផុត​​

យោងតាម​សារ​ពត៌មាន ​CCTV បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​២១​ ខែ​មីនា ​ម្សិល​មិញ​បាន​​ឱ្យដឹង​ថា ​ក្រុម​ហ៊ុន Alibaba​ របស់​លោក ​Jack Ma ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​តែ​ឈាន​ជំហាន​ឆ្ពោះ​ទៅ​ដណ្ដើម​បាន​ចំណា​ត់ថ្នាក់ជា​ក្រុម​ហ៊ុន​លក់​រាយ​លំដាប់​យក្ស​ទី​មួយ​ក្នុង​ពិភព​លោក ​ជា​មួយ​បរិមាណ​ទំហំ​ទំនិញ​សរុបដែល​ក្រុមហ៊ុន​Alibaba​ លក់​បាន​គឺ​មាន​ចំនួន​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​ង៣​ពាន់​ពាន់​លានយាន់​ ឬ​ស្មើ​នឹង​៣៧៦​ពាន់​លានដុល្លារ​អាមេរិក ។​ ព្រោះ​តែការ​លោត​ផ្លោះ​ដ៏​លឿន​ស្លែវនៃ​បរិមាណ​ការ​លក់​របស់​ខ្លួន​នេះ​ហើយ ​ទើប​ធ្វើឱ្យ​ក្រុម​ហ៊ុន ​Alibaba ត្រូវ​បាន​ជំនួស​តំណែង​ជា​ទីផ្សារ​លក់រា​យតា​មប្រព័ន្ធ​អ៊ីនធើណេត​ដ៏​ធំ​ទី​មួយ​ក្នុ​ងពិភព​លោក​សម្រាប់ឆ្នាំ២០១៥-២០១៦ ​ខណៈ​ក្រុមហ៊ុន Walmart ​ត្រូវ​ធ្លាក់​ទៅកាន់​តំណែង​លេខពី​រ ​។ ក្រុ​មហ៊ុន Alibaba ​បានប្ដេជ្ញាថា​ នៅ​ឆ្នាំ​២០២០​ខាង​មុខ ខ្លួននឹង​បង្កើន​ទំហំការ​លក់​សរុប​របស់​ខ្លួន​គុណនឹង​ពីរ​ឱ្យ​ខាន​តែបាន​ ៕
ក្រុមហ៊ុន​ Alibaba​ បា​នក្លាយជា​ក្រុមហ៊ុន​លក់​រាយ​ដ៏ធំ​ជាង​គេ​បំផុត​​
ដោយ៖ ឈូក ស
ប្រភព៖ cctv