ផលអាក្រក់ដែលបណ្តាលមកពីការគេងច្រើន

បើ​អ្នក​និយាយ​ថា​គេង​កាន់​តែ​ច្រើន​ អ្នក​កាន់តែ​ស្រួល​ខ្លួន​​នោះ គឺ​អ្នកកំ​ពុង​តែ​ភា​ន់ច្រឡំ​ហើ​យ ផ្ទុយ​ទៅវិ​ញការ​​​​គេច្រើន​វានឹ​ងធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​កាន់​តែ​ទ្រុឌ​ទ្រោម​ចុះ​ជា​លំដាប់ ​។​
ផលអាក្រក់ដែលបណ្តាលមកពីការគេងច្រើន
១. បណ្តាលឱ្យមានបញ្ហាសរសៃឈាមបេះដូង៖
តាមការសិក្សានៃសាលាវេជ្ជសាស្រ្តអង់គ្លេស បានឱ្យដឹងថា ការគេងច្រើនពេកវាអាចបណ្តាលឱ្យស្លាប់មុនអាយុបានដោយជំងឺបេះដូង។
២. ងាយនឹងកើតជម្ងឺទឹកនោមផ្អែម៖
យើងដឹងហើយថា ការគេងមិនគ្រប់គ្រាន់វាអាចធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម
ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ៥០% ទៅហើយនៃអ្នកកើតជម្ងឺទឹកនោមផ្អែមដោយសារការគេងលើស៩ម៉ោងឡើងទៅ
នេះបើតាមការប្រៀបធៀបជាមួយនឹងអ្នកគេងក្នុងមួយថ្ងៃ៧ ទៅ៨ម៉ោង។
៣. ឧស្សាហ៍វិលមុខ៖
ការកើតមានអាការវិលមុខ និងងងុយគេងញឹកញាប់ពេលថ្ងៃ ថែមទាំងឈឺក្បាល។
៤.ជម្ងឺបាក់ទឹកចិត្ត៖
អាចបណ្តាលឱ្យមានជម្ងឺផ្លូវចិត្ត ដែលអាចឈានទៅរកការកើតជម្ងឺបាក់ទឹកចិត្តបាន។
៥. កើតជម្ងឺឈឺខ្នងរ៉ាំរ៉ៃ៖
តើអ្នកដឹងទេថា ប្រសិនបើយើងកំពុងកើតអាការឈឺខ្នងរ៉ាំរ៉ៃ ឬឈឺក្បាល អ្នកមិនគួរគេងច្រើនម៉ោងពេកទេ
ព្រោះវាអាចធ្វើឱ្យយើងកាន់តែមានស្ថានភាពអាក្រក់ឡើង ៕
ដោយ៖ឈូក ស
ប្រភព៖ ourhealth