ខ្យល់​បរិសុទ្ធ​ច្រកស្បោង​លក់​តាមផ្លូវ​នៅចិ​ន​សម្រាប់​ភ្ញៀវ​ទេសចរ​

ក្នុង​មួយរយៈ​កាល​កន្លង​មក​នេះ​ ប្រទេស​ចិន​ត្រូវ​បាន​ក្រុមអង្គការ ​និង​ស្ថាប័ន​ឯកជន​ការពារ​បរិស្ថាន​ជាតិ​និង​អន្តរជាតិ ​និង​ប្រជាជន​របស់​ខ្លួន​មួយ​ចំនួន​ធំ​បាន​រិះគន់ចំៗ​អំពី​ដំណើរ​នៃ​ការ​ឡើង​យ៉ាង​គំហុក​នៃ​ផ្សែង​អព្ភពុល​ដែល​កំពុង​ហោះ​​ហើរពាស​ពេញក្នុ​ង​ផ្ទៃ​បរិយាកាស ​ដែល​៩០%នៃ​ផ្សែង​អព្ភពុល​ទាំង​នោះ ​គឺវា​បាន​សាយ​ភាយ​ចេញ​មក​ពី​ផ្សែង​យាន​​យន្ត រោងចក្រ ​និង​បម្រើ​បម្រាស់​នៅ​ក្នុង​ជីវភាព​របស់​ប្រជាជន​ចិន​មួយ​ប្រទេស ​។ ​ដែល​កត្តា​ទាំង​នេះ​វា​បាន​បង្ក​ផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខុ​មាល​ភាព​របស់​ប្រជាជន​ចិន​ទាំងមូ​ល ​។ ​
ខ្យល់​បរិសុទ្ធ​ច្រកស្បោង​លក់​តាមផ្លូវ​នៅចិ​ន​សម្រាប់​ភ្ញៀវ​ទេសចរ​
ក្រៅ​ពី​ឃើញ​ប្រជាជន​ចិន​មួយ​ចំនួន​ធំ​ មាន​ការ​ពេញ​និយម​ទិញ​បំពង់​ខ្យល់​បរិសុទ្ធ​ពី​ឈ្មួយ​ពីរ​នាក់​មក​ពី​ប្រទេស​កាណា​ដា​នា​ពេល​កន្លង​មក​ នា​ពេល​នេះ​មាន​ក្រុម​ប្រជាជន​ដែល​ជា​អ្នក​ភូមិ​មួយ ​ស្ថិត​ក្នុង​ខេត្ត​ក្វាង​ទុង បាន​នាំ​គ្នា​ដើរ​ប្រមូល​ខ្យល់​បរិសុទ្ធ​នៅ​តាម​ជ្រលង​ភ្នំ​នានា យក​មក​ច្រក​ស្បោង​លក់​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​ទេសភាព​តំបន់​ភ្នំ​ក្នុង​ឱកាស​ផ្សែង​អព្ភពុល​កំពុង​ធ្លាក់ ​ក្នុង​តម្លៃ​ចាប់​ពី​១០ ​ទៅ​៣០​យាន់ ​ឬស្មើ​នឹង​១.៥ ទៅ ​៤.៦​ដុល្លារ​អាមេរិកក្នុង​មួយ​ស្បោងៗ ​ជា​មួយ​នឹង​ពាក្យ​ស្លោក​មួយ​ឃ្លា​ពពាយ​នាយ​ថា៖ “ទិញ​ខ្យ​ល់ប​រិសុទ្ធ ​ទិញ​​ជីវិត​​ដែល​ប្រកប​ដោយសុខុ​មាល​ភាព”​ ​៕​
ខ្យល់​បរិសុទ្ធ​ច្រកស្បោង​លក់​តាមផ្លូវ​នៅចិ​ន​សម្រាប់​ភ្ញៀវ​ទេសចរ​
ខ្យល់​បរិសុទ្ធ​ច្រកស្បោង​លក់​តាមផ្លូវ​នៅចិ​ន​សម្រាប់​ភ្ញៀវ​ទេសចរ​

ដោយ៖ ឈូក ស
ប្រភព៖ cctv