ជប៉ុន​និង​បារាំង​ ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរ​វកម្ម​អន្តរ​ជាតិ

បារាំង​៖ ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហ​ទំព័រក្យូ​ដូ​ជប៉ុន ​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​ទាំង​ប្រាំ ​ពីរ​នៅ​ខែ​ឩស​ភា​ខាង​មុខ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​នោះ ​គឺ​ជប៉ុន​បាន​យល់​ព្រម​ជា​មួ យ​បារាំង​ដើម្បី​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា ​នៅ​ក្នុង​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម ​ខណៈ​ដែល មាន​ការ​ទទូ​ឱ្យប្តេជ្ញា​ចិត្ត ​ពី​សហគមន៍​អន្តរ​ជាតិ។
ជប៉ុន​និង​បារាំង​ ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរ​វកម្ម​អន្តរ​ជាតិ
រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​ជប៉ុន ​លោក ​ហ៊្វូមីអូ ​គីហ្សីដា(Fumio Kishida) ​បាន​ជូប​ជា ​មួយ​សមភាគី​ ខ្លួន ​គឺលោក ​ជីន ម៉ាក​ អាយ​រ៉ល់​Jean-Marc Ayrault ​ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ប្រទេ សបារាំង ​បាន​ចែក​រំលែក​ទស្សនះ​គ្នា ហើយ​ពួក​គេ​ក៏​បាន​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​ ជា​ឯ​តោ ភាគី​នៅ​ក្នុង​ការ​បំលាស់​ប្តូរ ​ស្ថាន​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​ខាង​កើត ដែល​ជា​ការ​អះអាង​ នៃ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ចិន ដែល​ជា​ទឹក​ដី​កំពុង​ស្ថិត​នៅ​ក្នុង​ជម្លោះ។
យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ​នេះ​ដដែល​និង​បាន​ដក​ស្រង់​នូវ​សម្តី​របស់​លោក ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ ហ៊្វូមីអូ គីហ្សីដា​(Fumio Kishida)ថា៖​ « ​ដើម្បី​ជម្រុញ​ទៅ​លើ​វិធាន ការ​ទប់​ស្កាត់​អំពើ​ភេរវ​កម្ម​ណា​មួយ ប្រទេស​ជប៉ុន​យើង​ត្រូវ​តែ​សហការ​ជាមួយ​ បារាំង​ដើម្បី​ទប់​ស្កាត់»​ ខណៈ​ដែល​បារាំង បាន​សង្កត់​ធ្ងន់ ​ដោយ​តម្រូវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ ការ​ជា​អន្តរ​ជាតិ​ឱ្យ​កាន់​តែខ្លាំងៗ​ឡើង​ដើម្បី​ប្រឆាំង​នូវ​ភេរវ​កម្ម​អន្តរ​ជាតិ​ណា​មួយ​៕
ប្រែសម្រួលដោយ៖ កញ្ញា
​​​​​​​​​