៤ ចំណុច ដែលបុរសៗគិត នៅពេលអ្នកមិនអាចសម្រេចកាម

ជាការពិតណាស់ បុរសៗងាយនឹងឈានដល់ចំណុចកំពូលជាងស្ត្រី។ បុរសងាយនឹងសម្រេចទឹកកាមបំផុត ហើយជួនកាល វាពិបាកនឹងឲ្យបុរសៗយល់ពីមូលហេតុដែលស្ត្រីមិនអាចសម្រេចទឹកកាម។ នៅពេលបុរសបានដឹងពីអ្វីដែលនឹងកើតឡើង គាត់នឹងចាប់ផ្តើមគិត។
 
៤ ចំណុច ដែលបុរសៗគិត នៅពេលអ្នកមិនអាចសម្រេចកាម
១. ប្រាកដជាគាត់មានបញ្ហាអ្វីមួយ
បុរសម្នាក់នេះនឹងគិតថា មានបញ្ហាអ្វីមួយកើតឡើងចំពោះអាអូនតូចរបស់គាត់។ គាត់មិនគិតថា នេះបណ្តាលមកពីអ្នកហត់នឿយនោះទេ។ ផ្ទុយទៅវិញ គាត់ឃើញថា អ្នកមិនអាចសម្រេចទឹកកាមបាន បណ្តាលមកពីកំហុសអាអូនតូចរបស់គាត់ ឬសមត្ថភាពផ្លូវភេទរបស់គាត់មិនគ្រប់គ្រាន់សម្រាប់អ្នក។
២. បញ្ហាបន្ទប់គេង
បុរសជាមនុស្សល្អ និងមិនចង់ទម្លាក់កំហុសទៅលើអ្នកណាម្នាក់ ប៉ុន្តែគាត់នឹងមិនបញ្ឈប់ឡើយ។ អ្នកអាចផ្លាស់ប្តូរក្បាច់? ឬផ្លាស់ប្តូរសីតុណ្ហភាព ឬជាតិសំណើមក្នុងបន្ទប់? បុរសម្នាក់នេះចង់ឲ្យអ្នកបានឡើងឋានសួគ៌សុខស្រួលបំផុត។
៣. ទោះបីជាអ្នកមិនអាចសម្រេចទឹកកាមបានក៏ដោយ
បុរសគ្មានគំនិតចង់ឲ្យអ្នកសម្រេចទឹកកាមក្នុងពេលរួមភេទរហូតឡើយ។ គាត់ធ្វើជាមិនដឹងមិនលឺ និងជាគូស្នេហ៏អាត្មានិយម។ ក្រោយពេលគាត់សម្រេចទឹកកាមរួច គាត់នឹងនាំអ្នកទៅមើលទូរទស្សន៏ ដោយមិនគិតដល់ការសម្រេចទឹកកាមរបស់អ្នកឡើយ។
៤. ធ្វើតាមតម្រូវការរបស់អ្នក
នេះពិតជាគូស្នេហ៏ដ៏ល្អបំផុត។ ប្រសិនបើអ្នកនិយាយថា អ្នកមិនចង់រួមភេទទេ គាត់ក៏យល់ព្រម។ គាត់ចង់ធ្វើអ្វីតាមដែលអ្នកត្រូវការ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!