ក្នុងចំណោម​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​រថយន្តក្រុង​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ក្នុងនោះ​មាន​និស្សិត​ខ្លះ​មកពី​ប្រទេស​ចំនួន​ប្រាំមួយ​

​ហ្វ្រី​ជិន​ណា​ល​,​អេ​ស្ប៉ា​ញ​៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា និស្សិត​ដែល​មកពី​ប្រទេស​ចំនួន​ប្រាំមួយ ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់​១៣​នាក់ ខណៈពេលដែល​រថយន្ត​ក្រុង​បាន​រ៉េ​ចេញពី​ផ្លូវ​ហើយ​បាន​ក្រឡាប់​នៅក្នុង​តំបន់ Catalonia ប្រទេស​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃអាទិត្យ​នេះ​។  

 

​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​រថយន្ត​នេះ ជនរងគ្រោះ​ជា​ស្ត្រី​មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំទៅ​២៥​ឆ្នាំ ក្នុងចំណោម​នោះ​មាន​ប្រាំពីរ​នាក់​មកពី​ប្រទេស​អ៊ីតាលី ពីរ​នាក់​ជា​ជនជាតិ​អាឡឺម៉ង់ ហើយ​ម្នាក់ៗ​ផ្សេងទៀត​មកពី​ប្រទេស​បារាំង រ៉ូ​ម៉ា​នី យូ​ប៊េ​គី​ស្ថាន និង​ប្រទេស​អូទ្រីស នេះ​បើ​យោងតាម​លោក Jordi Jane ជា​រដ្ឋមន្ត្រីក្រសួង​មហារ​ផ្ទៃ​ប្រចាំ​តំបន់ Catalonia​។​

 

​រថយន្ត​នេះ​បាន​ក្រឡាប់​នៅលើ​ផ្លូវ​ដែល​ធ្វើដំណើរ​តាម​តំបន់​ប៉ែក​សមុទ្រ​ភាគ​ខាងជើង​ប្រទេស​អេ​ស្ប៉ា​ញ រវាង​ទីក្រុង Valencia និង​ទីក្រុង Barcelona​។​

 

​ជនរងគ្រោះ​ចំនួន​២៤​នាក់​កំពុង​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ រួមទាំង​អ្នកបើកបរ ដែល​ក្នុងនោះ​ជនរងគ្រោះ​ប្រាំមួយ​នាក់​ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ម្នាក់ទៀត​សង្ឃឹម​តិចតួច​បំផុត​។  មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​នេះ​នៅ​មិនទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS