Barack Obama ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ គុយបា ថា​ជា​ថ្ងៃ​ថ្មី​នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama និង​ដៃ​គូ​សម​ភាគី​របស់​ លោក Raul Castro បាន​ប្តេជ្ញា​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ក្រុង Havana ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​មួយ​នៃ​ទំនាក់ទំនង​សាជាថ្មី​រវាង​ប្រទេស​ទាំងពីរ នូវ​អ្វី​ដែល​លោក Barack Obama ហៅ​ថា​ជា​ថ្ងៃ​ថ្មី​ នៃ​ទំនាក់ទំនង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។ លោក Raul Castro បាន​ទទួល​ស្គាល់​នៅ​មុខ​ប្រធានាធិបតី​អាមេរិក​ថា​ ប្រទេស​ខ្លួន​នូវ​មាន​បញ្ហា​សិទ្ធិ​មនុស្ស​ខុស​ប្លែក​គ្នា​នៅ​ឡើយ​ ហើយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​អស់​ច្រើន​ទសវត្ស​ក៏​បន្ត​នៅ​មាន​ផង​ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​ គុយបា​មិន​បាន​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​ឡើយ។

 

លោក Barack Obama គឺ​ជា​ប្រធានាធិបតី​អាមេរិក​ទី​មួយ​ដែល​ទៅ​ទស្សនៈ​កិច្ច​នៅ​ គុយបា ក្នុង​រយៈ​ពេល ៨៨ ឆ្នាំ​កន្លង​មក ដោយ​លោក​បាន​ហៅ​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​ថ្មី​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ដែល​ជា​អតីត​គូ​សត្រូវ​ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​។ ទោះ​បី​ជា​គុយបា​ ជា​ប្រទេស កុម្មុយនិស្ត យូរ​ឆ្នាំ​ក៏​ដោយ​រដ្ឋាភិបាល​អាមេរិក​ នូវ​តែ​មិន​បោះបង់​ចោល​គោល​បំណង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គុយបា បើក​សេរី​ភាព​នយោបាយ ហើយ​អាមេរិក​នៅ​តែ​បន្ត​ពិភាក្សា​ ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com