​មួយថ្ងៃ ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ ដឹងថា មាន​ប្រយោជន៍​អី​ខ្លះទៅ​?

​មួយថ្ងៃ ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ ដឹងថា មាន​ប្រយោជន៍​អី​ខ្លះទៅ​?

​ជំងឺ​លើស​សម្ពាធ​ឈាម អាច​នឹង​បង្ក​ជា​ផលវិបាក ច្រើន​ដល់​សុខភាព ដូចជា ជំងឺ​បេះដូង និង​ជំងឺ​តម្រង​នោម បើសិនជា​មិន​បាន​គ្រប់គ្រង​ត្រឹមត្រូវ​។ ដូច្នេះ យក​ល្អ គួរតែ​ថែរក្សា​សម្ពាធ​ឈាម ស្ថិតក្នុង​កម្រិត​ធម្មតា ១២០/៨០ mmHg​។ ថ្វីបើ​របប​អាហារ និង​ការ​ហាត់ប្រាណ គឺជា​សកម្មភាព​ដំបូង ដែល​ត្រូវ​ធ្វើ​ដើម្បី​គ្រប់គ្រង ជំងឺ​លើស​សម្ពាធ​ឈាម​ក៏ដោយ ក៏​ការប្រើ​ថ្នាំ រួមជាមួយ​នឹង​ការ​ញ៉ាំ​ផ្លែ​ប៉ោម អាច​នឹង​ពង្រឹង​ដល់ ស្ថានភាព​ជំងឺ កាន់តែ​ល្អ​ថែម​ទៀត​ដែរ​។ តើ​អ្នក​មាន​ឆ្ងល់ អំពី​រឿង​នេះ​ដែរ​ទេ​?

ផ្លែ​ប៉ោម និង​ជំងឺ​លើស​សម្ពាធ​ឈាម​
ប៉ោម​មួយ​ផ្លែ ផ្តល់​ជា​ជាតិ​ប៉ូ​តា​ស្យូម ១១៧ ក្រាម ដែល​មាន​ប្រយោជន៍ ដល់​ការគ្រប់គ្រង តុល្យភាព​អេឡិចត្រូ​លីត្រ ក្នុង​រាងកាយ​បាន​។ ផ្លែឈើ​ដ៏​ល្អ​មួយ​នេះ ក៏​មាន​នាទី បញ្ចុះ​ទឹកនោម​ដែរ ដូច្នេះ វា​នឹង​បង្កើន​ការ​នោម និង​ជួយ​ដល់​សម្ពាធ​ឈាម កាន់តែ​ស្ថិត​ក្នុង​សភាព ធម្មតា​ថែមទៀត​។ វា​នឹង​បញ្ចុះ​សម្ពាធ ក្នុង​តម្រងនោម តាមរយៈ​ការកាត់បន្ថយ ការផ្គត់ផ្គង់​ជាតិ​សូ​ដ្យូ​ម ដូច្នេះ ជាតិ​ទឹក​ក្នុង​រាងកាយ នឹង​មាន​តុល្យភាព​ល្អ​។ មួយវិញទៀត ផ្លែ​ប៉ោម មាន​ជាតិ​ផ្អែម ៤០ ភាគរយៈ​ប៉ុណ្ណោះ ដូច្នេះ វា​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​។ ក្រៅពីនេះ វត្តមាន​របស់​អង់​ទី​អុក​ស៊ីដង់ នឹង​បង្ការ​កោសិកា មិន​ឲ្យ​ខូចខាត ដោយសារ​រ៉ាឌីកាល់​សេរី នឹង​បន្ថយ​ជំងឺ​បេះដូង​។

ទឹក​ផ្លែ​ប៉ោ​ម មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ល្អ​បំផុត ដោយសារតែ​មាន ជីវជាតិ​ច្រើន​ប៉ុណ្ណោះ​ទេ តែ​ការ​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សម្បក នឹង​ទទួលបាន​សារធាតុ Phytochemical ជាច្រើន ដែល​អាច​ប្រឆាំង នឹង​ជំងឺ​មហារីក និង​ជំងឺ​បេះដូង សរសៃឈាម​បាន​ទៀតផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។