​ថា​ម៉េច គ្រាន់តែ​ស្ត្រេ​ស​សោះ ក៏​អាច​ពុក​ឆ្អឹង​បានដែរ​?

​ថា​ម៉េច គ្រាន់តែ​ស្ត្រេ​ស​សោះ ក៏​អាច​ពុក​ឆ្អឹង​បានដែរ​?

​ស្ត្រេ​ស ឬ​ហៅ​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែល​ច្រើនតែ​គេ​ចាត់ទុកថា ជា​មូលហេតុ​នាំឲ្យ​កើត ជំងឺ​រ៉ាំរ៉ៃ​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង​សរសៃឈាម បញ្ហា​ក្រពះ​ពោះវៀន បាក់​ទឹកចិត្ត និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​នោះ ឥឡូវនេះ ចាប់ផ្តើម​ប៉ះពាល់ ដល់​សុខភាព​ឆ្អឹង​អ្នក​ហើយ​។ វា​មាន​ឥទ្ធិពល​អវិជ្ជមាន​មួយ ទៅលើ​ឆ្អឹង និង​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ គ្រូពេទ្យ​ភ្ញាក់ផ្អើល​ដែរ ដោយសារតែ​មនុស្ស​វ័យ​កណ្តាល អាច​មាន​ជំងឺ​ពុក​ឆ្អឹង ដោយសារ​តែ​ស្ត្រេ​ស​នេះ​។ ការ​គេង​មិន​គ្រប់គ្រាន់ មិនសូវ​ធ្វើ​សកម្មភាព​រាងកាយ និង​ចំណាយ​ពេល​ធ្វើការ​យូរ នឹង​បង្កើន​ភាព​ស្ត្រេ​ស ដល់​រាងកាយ​ដែរ​។

​ខណៈពេលដែល កម្រិត​ស្ត្រេ​ស​មួយ​ចំនួន​ធម្មតា​នោះ តែ​នៅ​ពេល​ស្ត្រេ​ស ក្លាយទៅជា​រឿង​រ៉ាំរ៉ៃ និង​ខ្លាំង​ហើយ​នោះ វា​អាច​នឹង​បង្ក​បញ្ហា​ច្រើន ដល់​រាងកាយ​ទៀត​។ ដំបូង​ឡើយ នៅ​ពេល​ស្ត្រេ​ស​កើនឡើង​ខ្លាំង រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន Cortisol ដែល​នាំ​ឲ្យ​រំខាន ដល់​ការសាងសង់​ឆ្អឹង​បន្ថែម​។ តាមពិត រាងកាយ​បញ្ចេញ ជាតិ​កាល់ស្យូម​ពី​ឆ្អឹង ដើម្បី​រក្សា​តុល្យភាព pH របស់​អ័រម៉ូន Cortisol នេះឯង​។ ទី​ពីរ នៅ​ពេល​ស្ត្រេ​ស​ខ្លាំង មនុស្ស​ម្នាក់​ងាយ​នឹង​មាន​ទម្លាប់​ញ៉ាំ​ច្រើន គេង​មិន​លក់ និង​លែង​ចង់​ហាត់ប្រាណ​ទៀត​។ ដូច្នេះ កត្តា​ទាំងនេះហើយ ទើប​ធ្វើឲ្យ​ឆ្អឹង​កាន់​តែពុក​។

អ្នកជំនាញ​ខាង​ឆ្អឹង​បាន​ណែនាំ​ថា កាលណា​អ្នកស្ត្រេស​ច្រើន​បែបន​នេះ គួរតែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ឬ​ថ្នាំ​បំប៉ន​កាល់ស្យូម​ជា​ទៀងទាត់ ក្រោយ​ពី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​។ ចូរ​យកចិត្តទុកដាក់​ទៅលើ តម្រូវការ​ជីវជាតិ​របស់​រាងកាយ​ផង​។ ការធ្វើ​សកម្មភាព​រាង​កាយ ឬ​ហាត់ប្រាណ គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​។ អ្នក​ក៏​អាច​អនុវត្ត​លំ​ហាត់ប្រាណ​យូ​ហ្គា និង​តាំងសមាធិ ដើម្បី​បំបាត់​ស្ត្រេសបាន​ដែរ​។ ក្រោយ​ពី​ឈានដល់​អាយុ ៣៥ ឆ្នាំ​ហើយ ចូរ​ពិនិត្យ​ទៅលើ​កំហាប់​ឆ្អឹង​ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។