មើលចរិកក្ខណៈរបស់អ្នក តាមរយៈការបូកឈ្មោះ

តើអ្នកធ្លាប់ចង់ដឹងទេថា ផលបូកតួអក្សរនៃឈ្មោះរបស់អ្នកមានន័យយ៉ាងណា?  លេខវិទ្យាជាការសិក្សាលើចំនួន វាមិនមែនជាគណិតវិទ្យា តែវាទាក់ទងនឹងហោរាសាស្ត្រ។
 
មើលចរិកក្ខណៈរបស់អ្នក តាមរយៈការបូកឈ្មោះ
ចំនួនពិតប្រាកដបង្ហាញពីលក្ខណៈពិសេសរបស់បុគ្គល ហើយតួអក្សរនីមួយៗត្រូវបានកំណត់ដោយតម្លៃលេខ។
វិធីនេះស្វែងរកលេខតែមួយបានពីការបូកតួអក្សរឈ្មោះពេញរបស់អ្នក។ ផលបូកត្រូវបានគេទទួលស្គាល់ថា ជាលេខកំណើត។ តួលេខនេះបង្ហាញពីចរិកលក្ខណៈ និងជំនាញរបស់អ្នក។
យកតួអក្សរឲ្យបានត្រឹមត្រូវ
អ្នកត្រូវកំណត់ពីស្រៈទាំងអស់ក្នុងឈ្មោះពេញរបស់អ្នក។ វាគួរតែរួមបញ្ចូលទាំងស្រៈចេញពីត្រកូលរបស់អ្នក ក៏ដូចជាឈ្មោះចុងក្រោយរបស់អ្នក។
តម្លៃនៃតួអក្សរ
វិធីគណនាចាប់ផ្តើម នៅពេលអ្នកបានស្រៈនីមួយៗគិតជាលេខ។ តួអក្សរ A= ១,  E= ២, I= ៣, O= ៤ និង U=៥។
ការគណនា
បូកស្រៈឲ្យបានចេញជាលេខ បន្ទាប់មកវានឹងបង្ហាញពីខ្លួនអ្នក។ ប្រសិនបើអ្នកបូករួច ទទួលបានលេខ ២ខ្ទង់ អ្នកត្រូវបូកវាបញ្ចូលគ្នាថែមទៀត ឲ្យបាន ១ខ្ទង់។ ឧទាហរណ៏៖ ប្រសិនបើផលបូកស្មើ ៦៩ អ្នកត្រូវបូកបញ្ចូលគ្នាទៀតស្មើ ១៥ ហើយបូក ១ + ៥ស្មើ ៦។ ត្រូវចាំថា អ្នកត្រូវតែទទួលបានលេខ ១ខ្ទង់។
លេខ ១
វិជ្ជមាន ៖ អ្នកមានចរិកជាអ្នកដឹកនាំពីកំណើត និងមានលក្ខណៈសម្បត្តិរឹងមាំ។ វាជាទំនុកចិត្តរបស់អ្នកដែលធ្វើឲ្យអ្នកខុសពីអ្នកដទៃ។ ភាពប៉ិនប្រសប់ និងច្នៃប្រឌិតជាហ្សែនតពីដូនតារបស់អ្នក។
អវិជ្ជមាន ៖ គំនិតរបស់អ្នកតែងតែនាំទុក្ខដល់ខ្លួនឯង ហើយអ្នកក៏ត្រូវការបន្ទាបខ្លួនតិចតួច។
លេខ ២
វិជ្ជមាន ៖ ជំនាញខាងទំនាក់ទំនងរបស់អ្នកតែងតែនាំអ្នកទៅរកប្រជាប្រិយភាព។ ការងារដែលអ្នកធ្វើ មិនមែនដោយសារការសរសើរ ឬទទួលស្គាល់ទេ តែដើម្បីភាពជោគជ័យ។ ការយល់ចិត្តពីកំណើតរបស់អ្នកកាន់តែប្រសើរ។
អវិជ្ជមាន ៖ អ្នកតែងតែបង្អែបង្អង់មិនបានបញ្ចេញអារម្មណ៏ពិត។ ដូច្នេះហើយ ទីបំផុតអ្នកនឹងឈឺចាប់ខ្លួនឯង ឬធ្វើឲ្យអ្នកដទៃឈឺចាប់។
លេខ ៣
វិជ្ជមាន ៖ ដំណើរផ្សងព្រេងពីកំណើតរបស់អ្នកតែងតែធ្វើឲ្យជីវិតអ្នកមានក្តីសុខ។ សកម្មភាពទំនាក់ទំនងអាចជួយឲ្យខ្លួនអ្នករួចផុតពីស្ថានភាពមិនល្អ។ ហើយភាពសុទិដ្ឋិនិយមរបស់អ្នកជាប្រភេទនៃការទូន្មានអ្នកដទៃឲ្យឆ្ពោះទៅរកជីវិតមានន័យ។
 
លេខ ៤
វិជ្ជមាន ៖ សក្តានុពលរបស់អ្នកគ្មានព្រំដែនទេ ព្រោះអ្នកមានថាមពលក្នុងខ្លួនអ្នកច្រើន។
អវិជ្ជមាន ៖ អ្នកត្រូវបង្កើតថាមពល និងផ្តោតទៅរកភាពជោគជ័យ។
លេខ ៥
វិជ្ជមាន ៖ ពាក្យមួយម៉ាត់ដែលអ្នកមានគឺ សេរីភាព។ អ្នកមានសមត្ថភាពរៀនពីអ្វីៗដែលថ្មី ដែលគួរឲ្យសរសើរ។
អវិជ្ជមាន ៖ អ្នកត្រូវចេះអត់ធ្មត់ និងមិនឆេវឆាវ។
លេខ ៦
វិជ្ជមាន ៖ តម្រូវការដ៏ល្អបំផុតរបស់អ្នកជាកត្តានាំអ្នកទៅរកប្រជាប្រិយភាព។ ការសរសើរ និងក្តីស្រឡាញ់របស់អ្នកចំពោះអ្នកដទៃជួយឲ្យភាពស្និតស្នាលរបស់អ្នកកាន់តែរឹងមាំឡើង។
លេខ ៧
វិជ្ជមាន ៖ អ្នកជាមនុស្សចេះគិត, ពោរពេញទៅដោយប្រាជ្ញា និងមានគំនិតវិភាគ។ អ្នកមិនដែលចុះចាញ់នឹងស្ថានភាពណាមួយឡើយ ហើយតម្រូវការសម្រាប់ខ្លួនឯង ជាកេរ្តិ៍តពីដូនតារបស់អ្នក។
អវិជ្ជមាន ៖ អ្នកអាចជាមនុស្សអាត្មានិយម គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
លេខ ៨
វិជ្ជមាន ៖ អ្នកមានឈាមជាអ្នកធ្វើមុខជំនួញ។ អ្នកមានជំនាញខាងគ្រប់គ្រង និងធ្វើការតាំងពីកំណើត។
អវិជ្ជមាន ៖ មហិច្ចតាហួសហេតុរបស់អ្នកធ្វើឲ្យអ្នកមិនអាចឈានទៅមុខរួច។
លេខ ៩
វិជ្ជមាន ៖ អ្នកជាមនុស្សមានគំនិតច្នៃប្រឌិត ហើយពាក្យសម្តីរបស់អ្នកតែងតែកើតឡើងពីការស្រមើស្រមៃដោយមិនបានគិត។
អ្នកដទៃបានសម្រេចគោលដៅដោយសារតែអ្នក។
អវិជ្ជមាន ៖ អ្នកត្រូវប្រុងប្រយ័ត្នចំពោះជំនាញរបស់អ្នក ព្រោះវាអាចផ្តល់ផលអវិជ្ជមានចំពោះជីវិតអ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មើលចរិកក្ខណៈរបស់អ្នក តាមរយៈការបូកឈ្មោះ