​ថ្នាំ​ពន្យារកំណើត​បន្ទាន់ គួរ​ប្រើ​ពេល​ណា​ទើប​ត្រឹមត្រូវ​?

​ថ្នាំ​ពន្យារកំណើត​បន្ទាន់ គួរ​ប្រើ​ពេល​ណា​ទើប​ត្រឹមត្រូវ​?

​រាល់​ភាព​ចៃដន្យ តែងតែ​ជា​រឿង​មួយ ចៀស​មិន​ផុត​ឡើយ​។ ស្រោមអនាម័យ​រហែក ភ្លេច​ប្រើ​ថ្នាំ​ពន្យារកំណើត​ជាច្រចាំ សុទ្ធ​តែ​អាច​នាំឲ្យមាន ការ​រួមភេទ​ដោយ​មិនបាន ការពារ​បន្ថែម​ទៀត​បា​ន​ទាំងអស់​។ ប៉ុន្តែ បើសិន​ជា​អ្នក ចង់​ចៀសវាង​ការ​មាន​ផ្ទៃពោះ ដោយ​ចៃដន្យ​មែន​នោះ យក​ល្អ គួរតែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​បន្ទាន់​ហើយ​។ យ៉ាងណាមិញ អ្នក​ក៏​មិន​ត្រូវ​ពន្យារ​ពេល​យូរ​ដែរ​។ ចូរ​ចាំ​ថា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព របស់​ថ្នាំ​ពន្យារកំណើត​ល្អ​បំផុត​នោះ គឺ​ការប្រើប្រាស់​វា​បាន​លឿន​។ ក្រោយ​ពី​រួមភេទ មិន​បាន​ការពារ​រួចមក មេ​ជីវិត​ឈ្មោល អាច​រស់នៅ​ក្នុង​ស្បូន មនុស្ស​ស្រី​ពី ៧២ ម៉ោង ទៅ ៥ ថ្ងៃ​ឯណោះ ដូច្នេះ ថ្នាំ​ពន្យារកំណើត​បន្ទាន់ ភាគច្រើន តែង​ណែនាំ​ឲ្យប្រើ មុន​រយៈពេល ៥ ថ្ងៃ ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​រួច​។

​កាលណា​អ្នក​ប្រើ ថ្នាំ​ពន្យារកំណើត បាន​កាន់តែ​លឿន អ្នក​ក៏​កាន់តែ មិនសូវ​មាន​ឱកាស មាន​ផ្ទៃពោះ​ក្រោយ​ពី​រួមភេទ មិន​បាន​ការពារ​រួច​ដែរ​។ ក្នុង​ករណី​មួយ​ដែលថា បើសិន​ជា​អ្នក​រួម​ភេទ ដោយ​មិន​បាន​ការពារ ក្នុងពេល​ជ្រុះ​អូ​វ៉ុល យក​ល្អ ត្រូវតែ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ភ្លាមៗ​ទៅ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ជ្រុះ​អូ​វ៉ុល​រួចហើយ ថ្នាំ​គ្រាប់​ពន្យារកំណើត​បន្ទាប់ មិនបាច់​ប្រើ​ឡើយ ព្រោះ​ថ្នាំ​នេះ មាន​ប្រសិទ្ធភាព ក្នុង​ការទប់ស្កាត់ ការ​ជ្រុះ​អូ​វ៉ុល​ប៉ុណ្ណោះ ដូច្នេះ មេ​ជីវិត​ឈ្មោល មិន​អាច​ជួប​គ្នា​បានឡើយ​។

បើសិន​ជា​អ្នក ស្ថិត​ក្នុង​ពេលវេលា អាច​មាន​កូន​នោះ យក​ល្អ គួរតែ​ស្នើឲ្យ​ដៃគូ មាន​ភាព​ប្រុងប្រយ័ត្ន ឲ្យបាន​ច្រើនផង​។ មួយវិញទៀត គួរតែ​ប្រើ​ថ្នាំ​នេះ ក្រោយ​ពី​រួមភេទ​រួច​ផង​។ តាម​ការសិក្សា​ក្នុង​ឆ្នាំ ២០០១ បានឲ្យដឹងថា អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​គឺ ០,៨ ប៉ុណ្ណោះ សម្រាប់​ស្ត្រី ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ក្រោយ​ពី​រួមភេទ​មុន ៧២ ម៉ោង តែ​បើ​សិន​ជា​ពន្យារ​ពេល​យូរ​ជាង ៧២ ម៉ោង ឱកាស​មាន​ផ្ទៃពោះ នឹង​កើនឡើង​ដល់ ១,៨ ភាគរយ​ទៅ​វិញ​។

ដូច្នេះ បើសិន​ជា​អ្នក ស្ថិត​ក្នុង​ពេលវេលា ដែល​អាច​មាន​ផ្ទៃពោះ​បាន និង​រួមភេទ​មិន​បាន​ការពារ​ទៀត​នោះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​សម្រេចចិត្ត ទៅលើ​សកម្មភាព​បន្ទាប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។