ប្រហោងខ្មៅបាន ងើបឡើងវិញបន្ទាប់ពី ការដេកលង់លក់ អស់រយៈពេល ២៦ឆ្នាំ

ក្រុមតារាវិទូបាននិយាយថា បន្ទាប់ពីការនៅស្ងៀម មិនកំរើកអស់រយៈពេល ២៦ឆ្នាំ ប្រហោងខ្មៅចាប់ផ្តើម មានសកម្មភាពឡើងវិញដោយវា បានបញ្ចេញកាំរស្មីអ៊ិច ព្រមទាំងបានជះពន្លឺ ដល់មន្ទីរពិសោធន៍នៃ តារាសាស្រ្តកាលពីថ្ងៃតី ១៥ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកនេះ។ ដោយឡែកបច្ចុប្បន្ន កាំរស្មីអ៊ិចនៅតែ បន្តការជះពន្លឺឡើង យ៉ាងភ្លឺចិញ្ចាចចិញ្ចែង។

ក្រុមតារាវិទូ បានបញ្ជាក់ថា ការត្រឡប់មកវិញនៃ ប្រហោងខ្មៅដោយការ បញ្ចេញពន្លឺកាំរស្មីអ៊ិច បានធ្វើឲ្យមានពន្លឺយ៉ាង សន្ធោរសន្ធៅនៅ ក្នុងចង្កោមផ្កាយ Cygnus។ មិនតែប៉ុណ្ណោះ ប្រហោងខ្មៅនេះបាន ស្រូបយកវត្ថុអវកាស មួយចំនួនចូលទៅក្នុង ដោយទំនាញដ៏ខ្លាំងក្លារបស់វា។

គួរបញ្ចាក់ដែរថា កាំរស្មីនៃប្រហោងខ្មៅនេះ ត្រូវបានឃើញជាលើកដំបូង ដោយផ្កាយរណប Swift របស់ភ្នាក់ងារអវកាសណាសា។ លុះក្រោយមក កាំរស្មីអ៊ិចត្រូវបានឃើញដោយ មន្ទីរពិសោធន៍ជប៉ុន នៃ ស្ថានីយ៍លំហអាកាសអន្តរជាតិ៕

ប្រហោងខ្មៅបាន ងើបឡើងវិញបន្ទាប់ពី ការដេកលង់លក់ អស់រយៈពេល ២៦ឆ្នាំ