ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអូស្រ្តាលី រកឃើញកាឡាក់ស៊ីថ្មីចំងាយ ៥ រយពាន់លានឆ្នាំពន្លឺ

ខេនប៊ើរ៉ា៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអូស្រ្តាលី បានប្រើប្រាស់កែវយឺតទំនើបថ្មី ដែលអាចមើលឃើញ កាឡាក់ស៊ីដាច់ស្រយ៉ាលមួយ ដោយមានចំងាយជាង ៥រយពាន់លានឆ្នាំពន្លឺ។

ការរកឃើញនេះ ត្រូវបានផ្សព្វផ្សាយដំនឹង នៅក្នុងកិច្ចប្រជុំសមាជិក តារាសាស្រ្តជាតិ ដែលកាឡាក់ស៊ីនេះ ត្រូវបានមើលឃើញ ដោយកែវយឺតដ៏ទំនើប របស់អូស្រ្តាលី (ASKAP) នៅមន្ទីរអង្កេតតារាសាស្រ្តនៃ ប្រទេសអូស្រ្តាលីភាគខាងកើត។

ដោយឡែក ក្រុមអ្នកបានវិទ្យាសាស្រ្ត បានប្រើប្រាស់បច្ចេក វិទ្យាពិសេសនៃកែវយឺត ដើម្បីស្វែងរកវិទ្យុសំលេង ដែលស្ថិតនៅកណ្តាល កាឡាក់ស៊ី ឈ្មោះ PKS B1740-517 ដែលមានទីតាំងនៅ ជិតក្រុមផ្កាយ Ara ។

យោងទៅតាមការ អង្កេតបានឲ្យដឹងថា កាឡាក់ស៊ីនេះមានអាយុ ៥ រយពាន់លានឆ្នាំ ហើយ វាត្រូវបានហ៊ុមព័ទ្ធទៅ ដោយឧស្ម័នអ៊ីដ្រូសែន ដែលវាអាចបង្កើតជារលក សំលេងរបស់កាឡាក់ស៊ី៕

ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអូស្រ្តាលី រកឃើញកាឡាក់ស៊ីថ្មីចំងាយ ៥ រយពាន់លានឆ្នាំពន្លឺ