សារធាតុគីមី នៃភពព្រះហស្បតិ៍ អាចជួយឲ្យ មានជីវិតកើតឡើង

កាលីហ្វញ៉ាៈ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សារធាតុដ៏ច្រើន លើសលុបនៅលើភព Europa របស់ភពព្រហស្បតិ៍ អាចជាថាមពល ដ៏សំខាន់មួយសម្រាប់បង្កើត និងទ្រទ្រង់ជីវិតនៅទីនោះ។

ក្រុមអ្នកស្រាវជ្រាវ នៅយានពិសោធន៍របស់ ភ្នាក់ងារអវកាសណាសា បាននិយាយថា ប្រសិបបើឧស្ម័ន អ៊ីដ្រូហ្សែន ផឺរ៉ូស៊ីតដែលត្រូវ បានរកឃើញ ភាគច្រើននៅ ផ្ទៃខាងក្រៅនៃព្រះច័ន្ទ Europa អាចនឹងលាយបញ្ចូល ទីក្នុងសមុទ្របាន វានឹងអាចបង្កើតសារធាតុ សម្រាប់បង្កើតជីវៈបាន។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Kevin Hand បាននិយាយថាៈ "តាមដែលយើងធ្លាប់បានដឹង ជីវិតត្រូវបានទឹក ព្រមទាំងសារធាតុមួយ ចំនួនដូចជា កាបូន នីដ្រួហ្សែន ផូស្វ័រ និង សុលផួ។ មិនតែប៉ុណ្ណោះជីវិតក៏ត្រូវការ ការបង្កើតនៃថាមពលគីមី និង ថាមពលពន្លឺមួយ ចំនួនដើម្បីធ្វើឲ្យ ជីវិតពេញលេញ បរិបូរណ៍។ ហើយពួកយើងគិតថា សមាសធាតុទាំងនោះ ដែលរួមមានផើរ៉ូស៊ីត ប្រហែលក្លាយជាផ្នែកមួយ យ៉ាងសំខាន់សម្រាប់ការ បង្កើត ថាមពល សម្រាប់ទ្រទ្រង់ជីវិត។"

គួបញ្ជាក់ដែរថា ឧស្ម័នអ៊ីដ្រូហ្សែន ត្រូវបានទទួលបាន ជាលើកដំបូងគេបង្អស់ នៅលើព្រះច័ន្ទ Europa ដោយបេសសកម្ម របស់ភ្នាក់ងារ អវកាសណាសា។

សារធាតុគីមី នៃភពព្រះហស្បតិ៍ អាចជួយឲ្យ មានជីវិតកើតឡើង